Other News

បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ធម្មជាតិ​

+ការជ្រើសរើស​ទីតាំង​៖ –ឃ្មុំ​បង្កើត​កូនចៅ​នៅរ​ដូរ​ផ្កា​រីក ចាប់ពី​ខែមករា ដល់​ខែឧសភា ពេលនោះ​វា​នឹង​ក្រេប​លម្អងផ្កា ហើយ​វា​នឹង​បង្កើតជា​កូនចៅ ឬ​វា​នឹង​ផ្តល់​ជា​ទឹកឃ្មុំ​ –ត្រូវ​រក​កន្លែង​ដែលមាន​ដើមឈើ​ចម្រុះ​ក្នុងព្រៃ​ស្តុក ដែល​សំបូរ​ផ្កា​រីក​ច្រើន​ –ត្រូវធ្វើ​បង្គង ដែល​វា​ចូលចិត្ត​នៅ​ព្រៃ​ទាបៗ​ដែល​វា​ងាយ​ហើរ ចេញចូល ដើម្បី​ឲ្យ​ឃ្មុំ​មក​ទំ​បង្កើតជា​កូនចៅ ។​ +ការរៀបចំ​បង្គង​ឲ្យ​ឃ្មុំ​ទំ​៖ –យក​មែក ឬ​ដើមឈើ​ណា​ដែលមាន​សំបក​វារ​លោង​ទើប​ឃ្មុំ​វា​ចូលចិត្ត​ទំ​ និងត្រូវ​រើសយក​ឈើខ្លឹម​មិន​ងាយ​ពុកផុយ ធន់​នឹង​កណ្តៀរ​ស៊ី និង​មាន​មុខកាត់​ទំហំ​១​តឹក ឡើងទៅ ប្រវែង​ប្រមាណ​១,៥-២​ម៉ែត្រ​ –ដាក់​វា​ឲ្យ​គង​ទៅលើ​មែ​កឈើ​ក្នុងព្រៃ​ដែលមាន​ចំ​ពាម ឬ​បែកខ្នែង​ជា​ពីរ ដាក់​ឲ្យ​វា​រាង​ទេរ​បន្តិច ឬ​ជា​រាង​ចំណិត​ត្រសក់ ការធ្វើ​បែបនេះ​គឺ​ងាយស្រួល​ក្នុងការ​ថែទាំ និង​ប្រមូល​ផល​ –ដាក់​ក្បាល​បង្គង​ឲ្យ​រាង​អើត​បន្តិច ដោយ​យក​កម្ពស់​ប្រមាណ​២,៥​ម៉ែត្រ […]

វិធីធ្វើងៀតសាច់គោ ឆ្ងាញ់!

គ្រឿងផ្សំ៖ សាច់គោ ១គីឡូ វះជាចង្វារមូល ឬជាបន្ទះៗ(តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាបាយ,ប្រេងល្ង ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ប៊ីចេង ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ល្ងស ២-៣ស្លាបព្រាបាយ,ម្ទេសហុយ (ដាក់តាមចំណូលចិត្ត)។ វិធីធ្វើ៖ ១.យកសាច់ដាក់ប្រឡាក់ជាមួយជាគ្រឿង ទឹកត្រី អំបិល ប្រេងល្ង ស្ករស ប៊ីចេង ម្រេចម៉ត់ ល្ងស និងម្ទេសហុយប្រឡាក់ចូលគ្នាឱ្យសព្វល្អ ទុករយៈពេល ១ម៉ោង សឹមយកទៅដាក់ហាលថ្ងៃ ២-៤ថ្ងៃ (ដើម្បីឱ្យសាច់ស្ងួត និងក្រៀម) ២.រួចហើយពេលទទួលយកសាច់ទៅអាំង […]

(មានវីដេអូ) វិធីធ្វើទឹកសណ្តែកខៀវ !

គ្រឿងផ្សំ៖ សណ្តែកខៀវ ៣០០ក្រាម,ទឹក ១លីត្រ,ទឹកដោះគោស្រស់ ៣០០មីលីលីត្រ,ស្ករស ២០០ក្រាម,ស្លឹកតើយ ១០សន្លឹក,ទឹក ៣០០មីលីលីត្រ។ វិធីធ្វើ៖ ១.យកសណ្តែកខៀវដាក់តាំ្រទឹកទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កិនចូលគ្នាឲ្យសព្វល្អ ហើយចាក់ច្រោះកុំឲ្យដោយកាក ទុកមួយអន្លើ ២.យកស្លឹកតើយលាងឲ្យស្អាតកាត់ខ្លីៗ ដាក់កិនជាមួយទឹក ៣០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក ទុកមួយអន្លើ ៣.បន្ទាប់មកយកទឹកសណ្តែកដែលកិនហើយចាក់ចូលឆ្នាំងដាំឲ្យពុះ រួចដាក់ស្ករសចូលកូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូលកូរចូលគ្នា រួចហើយដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាទុកមួយរំពុះ ហើយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖ វីដេអូវិធីធ្វើ៖ សម្រួលអត្ថបទដោយ៖ ស្រីពៅ […]

វិធីធ្វើជ្រក់ត្រចៀកជ្រូក!

គ្រឿងផ្សំទី១៖ ត្រចៀកជ្រូក ១ធំល្មម(ធ្វើអោយស្អាត),គល់ស្លឹកគ្រៃ ២គល់ កាត់ខ្លីៗដំអោយទន់,ផ្កាចាន់ ៤ផ្កា,ខ្ញី ហាន់ស្តើងៗ ៦-៧ចំណិត,អំបិល ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ។ គ្រឿងផ្សំទី២៖ ទឹក ៣៥០មីលីលីត្រ,ទឹកខ្មេះ ២០០មីលីលីត្រ,ស្ករស ២០០ក្រាម,អំបិល ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាកាហ្វេ,ស្ករក្រាម ៣០ក្រាម។ គ្រឿងផ្សំទី៣៖ គល់ស្លឹកគ្រៃ ៤គល់ ដំអោយបែកកាត់ខ្លីៗ,ឆៃថាវ ១មើម ហាន់ជាចង្វាមូល,ការ៉ុត ១មើម ហាន់ជាចង្វាមូល,ម្ទេសដៃនាង ១ផ្លែ ហាន់តូចៗល្មម,ខ្ទឹមស ៥-១០កំពឹស ហាន់ស្តើងៗ,ម្ទេសហាន់ […]

វិធីធ្វើទឹកគ្រឿងត្រីខកំប៉ុង!

គ្រឿងផ្សំ៖ ត្រីខ ២កំប៉ុង,ម្ទេស ១៥-២០គ្រាប់ ឬតាមចំណូលចិត្ត,ខ្ទឹមស ២០កំពឹស,ខ្ទឹមក្រហម ២០,ប្រេងឆា ២ស្លាបព្រាបាយ, អំបិល បន្តិច,ទឹកត្រី ១ស្លាបព្រាបាយកន្លះ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ,ទឹកត្រីខ ២ស្លាបព្រាបាយ។ វិធីធ្វើ៖១.យកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសយកទៅដាក់រំលីងមួយសន្ទុះ រួចយកត្បាល់ដាក់បុកវាចូលគ្នាឲ្យសព្វ ហើយដួសត្រីខដាក់ចូល(យកតែសាច់ត្រី ទុកត្រីខទឹកមួយឡែក) បុកចូលគ្នាឲ្យសព្វល្អ ២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ត្រីខដែលបុកហើយចូលឆាច្របល់វាមួយសន្ទុះ ហើយដួសទឹកត្រីខ ២ស្លាបព្រាបាយដាក់ចូលឆាច្របល់ចូលគ្នា រួចហើយដាក់អំបិល ទឹកត្រី និងទឹកក្រូចឆ្មារចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត ៣.បន្លែអន្លក់មានដូចជា ស្ពៃក្តោប […]

វិធីធ្វើផាក់ឡូវ ឆ្ងាញ់ពិសា!

គ្រឿងផ្សំ៖ ត្រចៀកជ្រូក ២ល្មម,អណ្តាតជ្រូក ១ល្មម,អំបិល បន្តិច,គល់ស្លឹកគ្រៃ ២-៣គល់ កាត់ខ្លីៗ,ខ្ញី ៥ក្រាម ហាន់ស្តើងៗ,ទឹកខ្មេះ ស្លាបព្រាកាហ្វេ,ខ្ទឹមក្រហមចិញ្រ្ចាំ ១៥ក្រាម,ខ្ទឹមសចិញ្រ្ចាំ ១៥ក្រាម,ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ,ស្ករស ២ស្លាបព្រាបាយ,ម្រេចម៉ត់ បន្តិច,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ៣-៤ស្លាបព្រាបាយ,ប្រេងឆា ១ស្លាបព្រាបាយ,ម្សៅគ្រឿងទេស៥មុខ ឬផ្កាចន្ទន៍(បុកអោយម៉ត់) ១ស្លាបព្រាកាហ្វេ,ទឹកដូងស្រស់ ៥០០មីលីលីត្រ។ វិធីធ្វើ៖១.យកត្រចៀក និងអណ្តាតជ្រូកធ្វើអោយស្អាតលាងទឹក រួចទុកមួយឡែកអោយស្រក់ទឹក ២.ដាំឆ្នាំងដាក់ទឹកចូល ដាក់អំបិល គល់ស្លឹកគ្រៃ ខ្ញី និងទឹកខ្មេះចូល រួចដាក់ត្រចៀក […]

វិធីបណ្តុះដើមស្អំក្នុងដីខ្សាច់

+សំភារត្រូវមាន -មែកស្អំប្រវែង ២០សម -កែវជ័រ(ចោះបាត ៣-៤ប្រហោង) -ដីខ្សាច់-ខ្សែ +វិធីធ្វើ -ជំហានដំបូងយកមែកស្អំមកចងជាមួយគ្នាជាបាច់ បន្ទាប់មកបន្ថែមដីខ្សាច់ចូលទៅក្នុងកែវប្រហែល ១/៤ នៃកែវ ហើយបន្ទាប់មកចាក់ដីខ្សាច់ចូល -ស្រោចទឹកបន្តិចឲ្យខ្សាច់មានសំណើម បន្ទាប់មកដាក់វានៅក្នុងម្លប់និងស្រោចទឹកដូចធម្មតាប្រហែល ១៤ ថ្ងៃវានឹងមានឬសនិងពន្លកបន្តិច -រង់ចាំពី១ខែទៅ២ខែ លោកអ្នកអាចយកទៅដាំបានហើយ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

វិធីប្រឡាក់សាច់គោ សាច់ជ្រូក ឆ្ងាញ់ៗ!

គ្រឿងផ្សំ៖ សាច់គោ ឬសាច់ជ្រូក ១គីឡូ ហាន់ជាបន្ទះៗ ឬជាដុំៗល្មម,ទឹកត្រី ៤ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាបាយ។ វិធីធ្វើ៖ ១.យកចានធំល្មមដាក់លាយទឹកត្រី ស្ករស និងអំបិលចូលគ្នាឲ្យសព្វ រួចដាក់សាច់ចូលប្រឡាក់ជាមួយគ្រឿងឲ្យសព្វ ហើយគ្របទុកចោលរយៈពេល ២ម៉ោង ២.បន្ទាប់មកយកទៅហាលថ្ងៃឲ្យស្ងួតប្រហែល ២-៤ម៉ោង រួចហើយយកមកចៀន ឬអាំងសម្រាប់ទទួលទានជាការស្រេច៕ សម្រួលអត្ថបទដោយ៖ ស្រីពៅ សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

វិធីធ្វើបុកកាពិពងទាប្រៃ

គ្រឿងផ្សំ៖ ពងទាប្រៃស្ងោរឆ្អិន ២គ្រាប់,កាពិ ១ស្លាបព្រាកាហ្វេកន្លះ,ខ្ទឹមស ១០កំពឹស,ម្ទេស ៨-១០គ្រាប់,ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ,បន្លែអន្លក់ ត្រសក់ ត្រប់ ពពាយ សណ្តែកកួរ ស្ពៃក្តោប…(តាមចំណូលចិត្ត)។ វិធីធ្វើ៖ ១.យកពងទាប្រៃពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយអន្លើរ ២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ (ដើម្បីឲ្យឆ្អិនបន្តិច) ៣.បន្ទាប់មកយកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា ហើយដាក់ពងទាប្រៃ(ពងក្រហម) ចូលបុកចូលគ្នាឲ្យសព្វ ដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករចូលកូរចូលគ្នាឲ្យសព្វ រួចហើយដាក់ពងទាប្រៃ(សាច់ពណ៌ស) […]

វិធីបណ្តុះផ្សិតចំបើងក្នុងកញ្រ្ចែងជ័រ

+គ្រឿងផ្សំ-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម -ម្សៅអង្ករដំណើប ១គីឡូក្រាម-ម្សៅពោត ១គីឡូក្រាម-ទឹកជីEM ២៥០មីលីលីត្រ -លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម-សំបកសណ្តែកសៀង ៥គីឡូក្រាម -សណ្តែកបាយ ៥គីឡូក្រាម -ដើមចេក ៥គីឡូក្រាម -កំប្លោកចិញ្ច្រាំ ៥គីឡូក្រាម-កន្ទក់ម៉ដ្ឋ ៥គីឡូក្រាម +វិធីធ្វើ-លាយចំបើង លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ លាយឲ្យសព្វចូលគ្នាល្អរហូតក្លាយជាល្បាយ -លាយម្សៅអង្ករដំណើបជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន ៦០ភាគរយ […]

error: Content is protected !!