វិធីងាយៗក្នុងការជីកស្រះចិញ្ចឹមត្រីបានគ្រប់រដូវ

ខាងក្រោមនេះជាវិធីងាយៗក្នុងការជីកស្រះចិញ្ចឹមត្រីបានគ្រប់រដូវ ។ អាចចាប់ហូបបានរាល់ថ្ងៃ សល់អាចលក់បានប្រាក់បន្ថែមក្នុងគ្រួសារថែមទៀតផង។

វិធិធ្វើ៖
១- ការជីកស្រះទំហំទៅតាមលទ្ធភាពដែលធ្វើបាន ជម្រៅ១,៥ម៉ែត្រ
២- ក្រាលថង់ប្លាស្ទិចថ្លាក្នុងស្រះ


៣- ដាក់កប់លប់ផ្នែកខាងៗនៃថង់ប្លាស្ទិចនៅមាត់ស្រះ និងដាក់ដាំដំណាំបន្លែផ្សេងៗជុំវិញ
៤- ដាក់ភក់ចូលកម្ពស់១តឹក រួចបញ្ចូលទឹកទៅក្នុងស្រះពេញល្មម


៥- បាចកំបោរស ដាក់លាមកគោចងស្បៃ រឺរុក្ខជាតិបៃតង ដើម្បីបង្កើតប្លង់តុងសម្រាប់ជាចំណីត្រី ទុករយៈពេល២អាទិត្យ
៦- យកកូនត្រីមកដាក់ចិញ្ចឹម ២០ក្បាលក្នុង១ម៉ែត្រការ៉េ។

វីឌីអូ

អត្ថបទ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*