វិធីដាំចេកគល់ឡើងល! ដុះល្អ បានកូនច្រើន និងឆាប់ផ្លែ !!!

បច្ចេកទេសដាំចេកគល់ឡើងលើ ធ្វើឲ្យវាបានកូនមកច្រើន និងមានដើមទាបងាយស្រួលថែទាំប្រមូលផល

ចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងផង!

 

 

* វិធីដាំគឺ៖

-ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ

-កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា

-ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក

-ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ ស្លឹកឈើ និងអង្កាម

-ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់ ប្រមាណជិតកន្លះតឹក

-ពេលដាំរួចដាក់ចំបើងគ្របលើរណ្តៅរបស់វារួចស្រោចទឹក

-កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា

– រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។

 

បងប្អូនអាចសាកល្បងការដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

Leave a Comment

Your email address will not be published. Required fields are marked *

*