ប្រភេទរុក្ខជាតិដែលជាឱសថធម្មជាតិជួយព្យាបាលជំងឺហឺត ក្អក ជំនួយសួត បញ្ចុះទឹកនោម…

ព្យាបាលជំងឺ៖ គ្រុនចាញ់ ក្អក ជំនួយសួត បញ្ចុះលាមក ប្រមេះទឹកបាយ គ្រុន បញ្ចុះទឹកនោម ព្យាបាលហឺត បន្ទន់លាមក រើម ស្វាយ

ប្រភេទរុក្ខជាតិ៖ ចំប៉ីក្រហម

លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សមានកំពស់ ៣-៦ម មានមែកច្រើន ដើមមានជ័រពណ៌ស។ ស្លឹក ដុះឆ្លាស់ទងជារង្វង់ បន្ទះស្លឹកធំរាងទ្រវែង ស្រួចចុង  មានលេចទ្រនុងចេញច្បាស់។ ផ្កា ​កញ្ចុំផ្កាចេញនៅចុងមែក មានទងវែង មានពណ៌ក្រហម មានក្លិនក្រអូប មាន ៥ត្របក។ ផ្លែ ជាកួររាងមូលដូចត្រល់ ពេលទុំប្រេះបែក។

កន្លែងដាំដុះ៖ ដាំនៅតាមសួន។ បន្តពូជដោយគ្រាប់ មែក។

ផ្នែកប្រើប្រាស់៖ ស្លឹក ផ្កា គ្រាប់ និងសំបកដើម ។

ការព្យាបាល៖

-ស្លឹក: ស្លឹករោលភ្លើង យកមកស្អំហើម ឆុងទឹកក្តៅផឹកព្យាបាលហឺត

-ផ្កា: ព្យាបាលគ្រុនចាញ់ ក្អក ជំនួយសួត

-គ្រាប់: បន្ទន់លាមក រើម ស្វាយ

-សំបកដើម: បញ្ចុះលាមក ដាំផឹកព្យាបាលប្រមេះទឹកបាយ គ្រុន បញ្ចុះទឹកនោម

កំរិតប្រើ៖

-ផ្កា ប្រើពី ១០-១៥ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។

-ស្លឹក សំបកដើម ប្រើពី ១៥-៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*