ព្យាបាល៖ ប៉ូវកម្លាំង ហេវហត់ រោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន…

ប្រភេទរុក្ខជាតិ៖ ម្តេញ ឬរំដេញ

ផ្នែកប្រើប្រាស់៖ សម្បក ស្លឹក ផ្លែ

ការព្យាបាល៖
-សម្បក ប៉ូវកម្លាំង ហេវហត់

-សម្បក ប្រើដាំទឺកកម្តៅឲ្យស្រ្តីទើបនឹងឆ្លងទន្លេផឹក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលសម្រាលរួច
-ស្លឹក អាចស្ងោរលាងដំបៅ និងរោគសើរស្បែក

-ផ្លែមានម្សៅ និងមានរសជាតិផ្អែម ហូបបាន
-ផ្លែអាចបញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន។

កំរិតប្រើ៖ ប្រើពី ១០ ទៅ ២០ក្រាម ក្នុងមួយថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។