គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, ខ្ទឹមចិញ្រ្ចាំ ៣-៤ស្លាបព្រាបាយ, ម្ទេសហាន់ ឬចិញ្រ្ចាំ ២-៣ស្លាបព្រាបាយ, ទឹកអំពិលទុំ ១-២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកធម្មតា ៣ស្លាបព្រាបាយ។

វិធីធ្វើ៖
១.ធ្វើត្រីឱ្យស្អាតលាងទឹក រួចទុកឱ្យស្រស់ទឹកសិន ហើយសឹមយកទៅដាក់បំពងឱ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសចិញ្រ្ចាំចូលរំលីងឱ្យឈ្ងុយឡើងក្រហមបន្តិច រួចដាក់ ទឹកអំពិលទុំ ទឹកត្រី ស្ករ និងទឹកធម្មតាចូលឆាច្របល់ចូលគ្នាឱ្យសព្វ

៣.បន្ទាប់មកយកត្រីដាក់ចាន រួចស្រោចគ្រឿងដែលឆាហើយចូលពីលើជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។