គ្រឿងផ្សំ៖ ពងទាប្រៃស្ងោរឆ្អិន ២គ្រាប់,កាពិ ១ស្លាបព្រាកាហ្វេកន្លះ,ខ្ទឹមស ១០កំពឹស,ម្ទេស ៨-១០គ្រាប់,ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ,បន្លែអន្លក់ ត្រសក់ ត្រប់ ពពាយ សណ្តែកកួរ ស្ពៃក្តោប…(តាមចំណូលចិត្ត)។


វិធីធ្វើ៖
១.យកពងទាប្រៃពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយអន្លើរ


២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ (ដើម្បីឲ្យឆ្អិនបន្តិច)


៣.បន្ទាប់មកយកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា ហើយដាក់ពងទាប្រៃ(ពងក្រហម) ចូលបុកចូលគ្នាឲ្យសព្វ ដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករចូលកូរចូលគ្នាឲ្យសព្វ រួចហើយដាក់ពងទាប្រៃ(សាច់ពណ៌ស) ចូលកូរចូលគ្នាឲ្យសព្វជាការស្រេច


៤.រៀបចំបន្លែអន្លក់ដាក់ចាន ដួសទឹកកាពិពងទាប្រៃដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់ណាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។