គ្រឿងផ្សំ៖ សាច់គោ ឬសាច់ជ្រូក ១គីឡូ ហាន់ជាបន្ទះៗ ឬជាដុំៗល្មម,ទឹកត្រី ៤ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាបាយ។


វិធីធ្វើ៖
១.យកចានធំល្មមដាក់លាយទឹកត្រី ស្ករស និងអំបិលចូលគ្នាឲ្យសព្វ រួចដាក់សាច់ចូលប្រឡាក់ជាមួយគ្រឿងឲ្យសព្វ ហើយគ្របទុកចោលរយៈពេល ២ម៉ោង


២.បន្ទាប់មកយកទៅហាលថ្ងៃឲ្យស្ងួតប្រហែល ២-៤ម៉ោង រួចហើយយកមកចៀន ឬអាំងសម្រាប់ទទួលទានជាការស្រេច៕


សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។