វិធីធ្វើជ្រក់ត្រចៀកជ្រូក!

គ្រឿងផ្សំទី១៖ ត្រចៀកជ្រូក ១ធំល្មម(ធ្វើអោយស្អាត),គល់ស្លឹកគ្រៃ ២គល់ កាត់ខ្លីៗដំអោយទន់,ផ្កាចាន់ ៤ផ្កា,ខ្ញី ហាន់ស្តើងៗ ៦-៧ចំណិត,អំបិល ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ។ គ្រឿងផ្សំទី២៖ ទឹក ៣៥០មីលីលីត្រ,ទឹកខ្មេះ ២០០មីលីលីត្រ,ស្ករស ២០០ក្រាម,អំបិល ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាកាហ្វេ,ស្ករក្រាម ៣០ក្រាម។ គ្រឿងផ្សំទី៣៖ គល់ស្លឹកគ្រៃ ៤គល់ ដំអោយបែកកាត់ខ្លីៗ,ឆៃថាវ ១មើម ហាន់ជាចង្វាមូល,ការ៉ុត ១មើម ហាន់ជាចង្វាមូល,ម្ទេសដៃនាង ១ផ្លែ ហាន់តូចៗល្មម,ខ្ទឹមស ៥-១០កំពឹស ហាន់ស្តើងៗ,ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត),ផ្កាចាន់ ៤ផ្កា,ខ្ញី ហាន់ស្តើងៗ ៥-៦ចំណិត។

វិធីធ្វើ៖
១.យកត្រចៀកជ្រូកដាក់ស្ងោរជាមួយគ្រឿងផ្សំទី១ អោយឆ្អិន(កុំអោយផុយពេក) រួចស្រង់យកដាក់ត្រាំទឹកត្រជាក់ប្រហែល ១០-២០ នាទី

២.បន្ទាប់មកយកត្រចៀកជ្រូកមកហាន់ជាចំណិតតូចៗល្មម រួចទុកមួយឡែក។

៣.យកឆ្នាំងដាក់គ្រឿងផ្សំទី២ចូល កូរចូលគ្នាដាំអោយពុះ រួចទុកអោយត្រជាក់បន្តិច

៤.បន្ទាប់មកទៀតយកត្រចៀកជ្រូកដែលហាន់រួច ដាក់ចូលក្នុងកែវ ឬក្រឡដែលមានគំរប រួចដាក់គ្រឿងផ្សំទី៣ចូល ហើយចាក់គ្រឿងផ្សំទី២ដែលធ្វើរួចចូលអោយលិច រួចយកចង្កឹះមកកូរអោយសព្វ បិទគំរបកែវអោយជិតទុកចោល ១-២ថ្ងៃ អាចទទួលទានបានហើយ។ *អាចយកដាក់ទុកក្នុងទូរទឹកកក (កន្លែងអត់កក)។ បន្លែមិនដាក់ក៏បាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*