(មានវីដេអូ) វិធីធ្វើទឹកសណ្តែកខៀវ !

គ្រឿងផ្សំ៖ សណ្តែកខៀវ ៣០០ក្រាម,ទឹក ១លីត្រ,ទឹកដោះគោស្រស់ ៣០០មីលីលីត្រ,ស្ករស ២០០ក្រាម,ស្លឹកតើយ ១០សន្លឹក,ទឹក ៣០០មីលីលីត្រ។

វិធីធ្វើ៖
១.យកសណ្តែកខៀវដាក់តាំ្រទឹកទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កិនចូលគ្នាឲ្យសព្វល្អ ហើយចាក់ច្រោះកុំឲ្យដោយកាក ទុកមួយអន្លើ

២.យកស្លឹកតើយលាងឲ្យស្អាតកាត់ខ្លីៗ ដាក់កិនជាមួយទឹក ៣០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក ទុកមួយអន្លើ

៣.បន្ទាប់មកយកទឹកសណ្តែកដែលកិនហើយចាក់ចូលឆ្នាំងដាំឲ្យពុះ រួចដាក់ស្ករសចូលកូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូលកូរចូលគ្នា រួចហើយដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាទុកមួយរំពុះ ហើយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*