គ្រឿងផ្សំ៖ សាច់គោ ១គីឡូ វះជាចង្វារមូល ឬជាបន្ទះៗ(តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាបាយ,ប្រេងល្ង ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ប៊ីចេង ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ល្ងស ២-៣ស្លាបព្រាបាយ,ម្ទេសហុយ (ដាក់តាមចំណូលចិត្ត)។


វិធីធ្វើ៖
១.យកសាច់ដាក់ប្រឡាក់ជាមួយជាគ្រឿង ទឹកត្រី អំបិល ប្រេងល្ង ស្ករស ប៊ីចេង ម្រេចម៉ត់ ល្ងស និងម្ទេសហុយប្រឡាក់ចូលគ្នាឱ្យសព្វល្អ ទុករយៈពេល ១ម៉ោង សឹមយកទៅដាក់ហាលថ្ងៃ ២-៤ថ្ងៃ (ដើម្បីឱ្យសាច់ស្ងួត និងក្រៀម)


២.រួចហើយពេលទទួលយកសាច់ទៅអាំង ឬចៀនឱ្យឆ្អិនជាការស្រេច អាចជ្រលក់បន្ថែមជាមួយទឹកម្រេច ឬជ្រក់ល្ហុងតាមចំណូលចិត្តកាន់តែឆ្ងាញ់៕


សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។