ព័ត៌មាន

បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ធម្មជាតិ​

+ការជ្រើសរើស​ទីតាំង​៖ –ឃ្មុំ​បង្កើត​កូនចៅ​នៅរ​ដូរ​ផ្កា​រីក ចាប់ពី​ខែមករា ដល់​ខែឧសភា ពេលនោះ​វា​នឹង​ក្រេប​លម្អងផ្កា ហើយ​វា​នឹង​បង្កើតជា​កូនចៅ ឬ​វា​នឹង​ផ្តល់​ជា​ទឹកឃ្មុំ​ –ត្រូវ​រក​កន្លែង​ដែលមាន​ដើមឈើ​ចម្រុះ​ក្នុងព្រៃ​ស្តុក ដែល​សំបូរ​ផ្កា​រីក​ច្រើន​ –ត្រូវធ្វើ​បង្គង ដែល​វា​ចូលចិត្ត​នៅ​ព្រៃ​ទាបៗ​ដែល​វា​ងាយ​ហើរ ចេញចូល ដើម្បី​ឲ្យ​ឃ្មុំ​មក​ទំ​បង្កើតជា​កូនចៅ ។​ +ការរៀបចំ​បង្គង​ឲ្យ​ឃ្មុំ​ទំ​៖ –យក​មែក ឬ​ដើមឈើ​ណា​ដែលមាន​សំបក​វារ​លោង​ទើប​ឃ្មុំ​វា​ចូលចិត្ត​ទំ​ និងត្រូវ​រើសយក​ឈើខ្លឹម​មិន​ងាយ​ពុកផុយ ធន់​នឹង​កណ្តៀរ​ស៊ី និង​មាន​មុខកាត់​ទំហំ​១​តឹក ឡើងទៅ ប្រវែង​ប្រមាណ​១,៥-២​ម៉ែត្រ​ –ដាក់​វា​ឲ្យ​គង​ទៅលើ​មែ​កឈើ​ក្នុងព្រៃ​ដែលមាន​ចំ​ពាម ឬ​បែកខ្នែង​ជា​ពីរ ដាក់​ឲ្យ​វា​រាង​ទេរ​បន្តិច ឬ​ជា​រាង​ចំណិត​ត្រសក់ ការធ្វើ​បែបនេះ​គឺ​ងាយស្រួល​ក្នុងការ​ថែទាំ និង​ប្រមូល​ផល​ –ដាក់​ក្បាល​បង្គង​ឲ្យ​រាង​អើត​បន្តិច ដោយ​យក​កម្ពស់​ប្រមាណ​២,៥​ម៉ែត្រ […]

លោកយាយសន្សំលុយរហូតហួសជំនាន់គេលែងចាយអស់ !!

លោកយាយពិតជាពូកែសន្សំលុយមែន ! សន្សំទុកយូពេកហួសជំនាន់អស់ គេលែងចាយអស់ពិតជាគួរអោយស្តាយណាស់។ លោកយាយសាកល្បងយកទៅធនាគារជាតិប្រហែលគេជួយបាន !! លុយទាំងនេះមើលទៅតាំងពីសម័យមុនប៉ុលពតទៅទៀត តែមើលស្ថានភាពលុយនៅថ្មីនៅឡើយ នេះបញ្ជាក់ថាលោកយាយពិតជាថែរក្សាបានល្អមែន ។

សូមចំណាយពេល៥នាទី អោយកូនៗគ្រប់រូបអានរឿងខ្លីនេះឱ្យចប់ណា កុំយំពេលអានរឿងខ្លីនេះចប់..!

កាលពីនៅកុមារភាព មានក្មេងប្រុសម្នាក់រស់នៅជាមួយម្តាយ ដែលពិការភ្នែកម្ខាង។ ក្មេងប្រុសនេះមានភាពអាម៉ាសជាខ្លំាងដោយរស់នៅជាមួយម្តាយដែលមានភ្នែកម្ខាងរបស់គាត់។ ដើម្បីចិញ្ចឹមក្មេងប្រុសនេះ ស្រ្តីជាម្តាយប្រកបមុខរបរជាចុងភៅ និងអ្នកបោសសំអាតនៅសាលា។ មានពេលមួយស្រ្តីជាម្តាយបាននិយាយសួស្តីចំពោះក្មេងប្រុសនេះនៅចំពោះមុខមនុស្សជាច្រើន ដែលធ្វើឲ្យក្មេងប្រុសនេះមានភាពអាម៉ាសយ៉ាងខ្លាំង។ ដោយភាពអាម៉ាសពេកក្មេងប្រុសនេះបាននិយាយទៅកាន់ម្តាយខ្លួនថា គាត់មិនចង់ឃើញម្តាយគាត់ទៀតទេ។ ក្រោយមកក្មេងប្រុសនេះបានចាកចេញពីផ្ទះ។   ច្រើនឆ្នាំកន្លងផុតទៅ ក្មេងប្រុសនេះក្លាយជាមនុស្សពេញវ័យ និងទទួលបានអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ក្រោយពីរៀនចប់ បុរសនេះបានរៀបការ ទិញផ្ទះព្រមទំាងមានកូនទៀតផង។ បុរសនេះបានសម្រេចចិត្តមកប្រទេសកំណើតខ្លួនវិញ។ ក្រោយពេលលឺដំណឹងនេះ ម្តាយគាត់បានមកលេងគាត់។ ពេលមកដល់ផ្ទះកូនប្រុស នៅក្រៅផ្ទះ កូនៗរបស់គាត់មានភាពភ័យខ្លាចពេលឃើញស្រ្តីចំណាស់ដែលមានម្នាក់តែម្ខាង។ បុរសនេះបាននិយាយទៅកាន់ម្តាយគាត់ថា សូមអ្នកកុំមកបន្លាចកូនៗខ្ញុំទៀត ផ្ទះខ្ញុំមិនស្វាគមន៍អ្នកទេ។ ស្រ្តីចំណាស់បានចាកចេញទៅជាមួយទឹកមុខដ៏ក្រៀមក្រំ។   […]

ក្តៅៗ!! (មានវីដេអូ) កាបូប Brand Brand តម្លៃរាប់សិបលានដុល្លា គ្រឿងអលង្ការប្រណីតៗតម្លៃកប់ពពកជាច្រើន និងលុយទាំងគីបៗ ត្រូវបានរឹបអូស ដោយប៉ូលិសម៉ាឡេស៊ី!

(កូឡាឡាំពួរ)៖ តាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ ប៉ូលិសម៉ាឡេស៊ី បានរឹបអូសប្រអប់កេសចំនួន ២៨៤ ផ្ទុកទៅដោយការបូបយួរដៃទំនើបៗតម្លៃរាប់សិិបលានដុល្លា និងកាបូបរាប់សិបផ្សេងទៀតដែលផ្ទុកពេញទៅដោយលុយសុទ្ធទាំងគីបៗ រួមជាមួយគ្រឿងអលង្ការប្រណីតថ្លៃៗជាច្រើនត្រូវបានរកឃើញ និងរឹបអូសពីខុនដូកូឡាឡាំពួរ ដែលជាកម្មសិទ្ធិរបស់អតីតគ្រួសារលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak (លោក ណាជីប រ៉ាហ្សាក់។) ។   ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មបានរាយការណ៍ពីវត្ថុដែលរឹបអូសយកពីខុនដូប្រណិតមួយកន្លែង ដែលវត្ថុរឹបអូសទាំងនោះរួមមានកាបូបដៃប្រណីតជាង 50 ម៉ាកមកពីម៉ាកល្បី ៗ ដូចជាម៉ាក Chanel, Gucci […]

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា SEED របស់រដ្ឋាភិបាលកាណាដា Scholarships and Educational Exchanges for Development (SEED) initiative

រដ្ឋាភិបាលកាណាដាបានផ្តល់ថវិកាដល់កម្មវិធីអាហារូបករណ៍ចំនួន 10 លានដុល្លារអាមេរិកសម្រាប់រយៈពេល 5 ឆ្នាំសម្រាប់សិស្សថ្នាក់មហាវិទ្យាល័យ និងថ្នាក់ អ្នកជំនាញអាជីព ដល់សមាជិកនៃប្រទេសអាស៊ាន ដើម្បីទទួលបានការអប់រំកម្រិតពិភពលោកនៅប្រទេសកាណាដា។ កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា SEED នឹងផ្តល់ឱ្យបុគ្គលគ្រប់រូបដែលជាសមាជិកអាស៊ាន ជាពិសេសស្ត្រី ត្រូវបានលើកទឹកចិត្ត ដើម្បីដាក់ពាក្យដើម្បីវគ្គសិក្សាខ្លីៗ ឬស្រាវជ្រាវនៅកាណាដា។ អាហារូបករណ៍នឹងត្រូវបានផ្តល់ជូននៅក្នុងវិស័យនានា ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅអាស៊ីអាគ្នេយ៍ ដូចជាវិស័យកសិកម្ម ថាមពលកកើតឡើងវិញ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិរបស់ស្រ្តី និងកុមារី។ បេក្ខជនមកពីប្រទេសសមាជិកអាស៊ានទាំង […]

១០វិធី បង្កើនភាពឆ្លាតវៃដល់កូន

លោកឪពុកអ្នកម្តាយមានចំណែកសំខាន់ណាស់ក្នុងការជួយជំរុញ និងបង្កើនភាពឆ្លាតវាងវៃដល់កូន ជាពិសេសក្នុងអំឡុងវ័យ ១-៦ ឆ្នាំនោះ អាចចាត់ទុកថា ជាអំឡុងពេលមាសក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន ដូច្នេះ ឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ក្នុងការរៀបចំបរិស្ថានជុំវិញខ្លួន ដើម្បីបង្កើនការអភិវឌ្ឍភាពឆ្លាតវៃរបស់កូន ដែលមានដូចជា ៖ ១ – ហ្វឹកហាត់ខួរក្បាលកូនតាមរយៈការគូររូប ៖ ទោះជាមើលទៅមិនចេញជារូបជារាងអ្វីក៏ដោយ តែការដែលឪពុកម្តាយបបួលកូននិយាយពាក់ព័ន្ធនឹងការគូររូបរបស់កូន នឹងជួយបង្កើនការនឹកស្រមៃរបស់កូនបាន។ ២ – រៀបចំកន្លែងអានសៀវភៅ ឬបណ្ណាល័យតូចមួយនៅក្នុងផ្ទះ ៖ ទោះជាកូនកំពុងស្ថិតនៅក្នុងវ័យដែលមិនទាន់ចេះអានក៏ដោយ តែរូបភាពស្អាតៗនៅក្នុងសៀវភៅនឹងជួយជំរុញឱ្យកូនចង់បើកសៀវភៅមើល ឬមិនទេក៏ចង់ឱ្យឪពុកម្តាយអានឱ្យស្តាប់ដែរ។ ៣ –​ អានឱ្យកូនស្តាប់ជារៀងរាល់ថ្ងៃ។ […]