ឯកសារកសិកម្ម
វិធីបណ្តុះដើមស្អំក្នុងដីខ្សាច់
+សំភារត្រូវមាន -មែកស្អំប្រវែង ២០សម -កែវជ័រ(ចោះបាត ៣-៤ប្រហោង) -ដីខ្សាច់-ខ្សែ +វិធីធ្វើ -ជំហានដំបូងយកមែកស្អំមកចងជាមួយគ្នាជាបាច់ បន្ទាប់មកបន្ថែមដីខ្សាច់ចូលទៅក្នុងកែវប្រហែល ១/៤ នៃកែវ ហើយបន្ទាប់មកចាក់ដីខ្សាច់ចូល -ស្រោចទឹកបន្តិចឲ្យខ្សាច់មានសំណើម បន្ទាប់មកដាក់វានៅក្នុងម្លប់និងស្រោចទឹកដូចធម្មតាប្រហែល ១៤ ថ្ងៃវានឹងមានឬសនិងពន្លកបន្តិច -រង់ចាំពី១ខែទៅ២ខែ លោកអ្នកអាចយកទៅដាំបានហើយ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
វិធីបណ្តុះផ្សិតចំបើងក្នុងកញ្រ្ចែងជ័រ
+គ្រឿងផ្សំ-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម -ម្សៅអង្ករដំណើប ១គីឡូក្រាម-ម្សៅពោត ១គីឡូក្រាម-ទឹកជីEM ២៥០មីលីលីត្រ -លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម-សំបកសណ្តែកសៀង ៥គីឡូក្រាម -សណ្តែកបាយ ៥គីឡូក្រាម -ដើមចេក ៥គីឡូក្រាម -កំប្លោកចិញ្ច្រាំ ៥គីឡូក្រាម-កន្ទក់ម៉ដ្ឋ ៥គីឡូក្រាម +វិធីធ្វើ-លាយចំបើង លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ លាយឲ្យសព្វចូលគ្នាល្អរហូតក្លាយជាល្បាយ -លាយម្សៅអង្ករដំណើបជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន ៦០ភាគរយ […]
វិធីធ្វើអោយដំណាំផ្លែឈើមានផ្លែច្រើន !!!
រកបានហើយ សម្រាប់បងប្អូនដាំដំណាំចង់ឲ្យបានផលច្រើនវិធីធ្វើឲ្យដំណាំរបស់យើងចេញផ្កា ផ្លែបានច្រើន ជួយចែកគ្នាដឹងផង! ធាតុផ្សំ៖-ភេសជ្ជៈគោជល់១កំប៉ុង ទឹកខ្មេះ ប៊ីចេង។ វិធីធ្វើ៖-លាយភេសជ្ជៈគោជល់១កំប៉ុង ប៊ីចេង១ស្លាបព្រាបាយ ទឹកខ្មេះ៤ស្លាបព្រាបាយ ជាមួយទឹក១លីត្រ។ -វិធីប្រើ៖ -យកល្បាយខាងលើស្រោចនៅគល់ដំណាំ បន្លែហូបផ្លែ ដែលជំនួយឲ្យវាមានផ្កា និងផ្លែបានច្រើននៅពេលរដូវវាចាប់ផ្តើមផ្កា ជំនួយជីវជាតិដី និងឲ្យដើមវាមានសុខភាពល្អផងដែរ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត
វិធីដាំចេកគល់ឡើងល! ដុះល្អ បានកូនច្រើន និងឆាប់ផ្លែ !!!
បច្ចេកទេសដាំចេកគល់ឡើងលើ ធ្វើឲ្យវាបានកូនមកច្រើន និងមានដើមទាបងាយស្រួលថែទាំប្រមូលផល ចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងផង! +វិធីដាំគឺ៖-ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ -កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា -ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក -ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ ស្លឹកឈើ និងអង្កាម -ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់ ប្រមាណជិតកន្លះតឹក -ពេលដាំរួចដាក់ចំបើងគ្របលើរណ្តៅរបស់វារួចស្រោចទឹក -កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា – រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។ បងប្អូនអាចសាកល្បងការដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។ ☞☞☞ […]
ការថែទាំមេជ្រូក
ខាងក្រោមជាអត្ថបទឯកសារស្តីអំពី ការថែទាំមេជ្រូក។ សូមជួយចែករំលែកបន្តដល់បងប្អូនកសិករយើងដែលកំពុងប្រកបរបរនេះ ឬមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមជ្រូកទាំងអស់គ្នា ទុកជាចំណេះដឹង ចំណេះធ្វើផងបាទ។ ដកស្រង់ចេញពី៖ ទស្សនាវដ្តីអង្គការពេទ្យសត្វគ្មានព្រំដែន
វិធីដាំចេកគល់ឡើងលើ ! ដុះល្អ បានកូនច្រើន និងឆាប់ផ្លែ !!!
បច្ចេកទេសដាំចេកគល់ឡើងលើ ធ្វើឲ្យវាបានកូនមកច្រើន និងមានដើមទាបងាយស្រួលថែទាំប្រមូលផល ចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងផង! * វិធីដាំគឺ៖ -ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ -កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា -ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក -ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ ស្លឹកឈើ និងអង្កាម -ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់ ប្រមាណជិតកន្លះតឹក -ពេលដាំរួចដាក់ចំបើងគ្របលើរណ្តៅរបស់វារួចស្រោចទឹក -កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា – រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។ បងប្អូនអាចសាកល្បងការដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។ ☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង […]
វិធីធ្វើអាហារបន្ទន់រុក្ខជាតិ ប្រយោជន៍ ជួយថាមពល ស្លឹកធំ ផ្លែធំ រសជាតិល្អ រុក្ខជាតិរឹងមាំ ធនរោគ ធនអាកាសធាតុ!
វត្ថុធាតុដើម៖ 1/ ប្រហុកមួយកែវទឹក 2/ ពងមាន់3គ្រាប់ 3/ ទឹក25លីត្រ វិធីលាយ -បំបែកពងមាន់ចាក់ចូល ហើយកូក្ន្ងុងទឹក25លីត្រ -ចាក់ប្រហុកមួយកែវចូល – ច្រោះយកតែទឹកដាក់ចូលធុងបាញ់ វិធីប្រើ -ស្រោចគល់ ឬបាញ់ស្លឹក 7-10ថ្ងៃម្តង ប្រយោជន៍ ជួយថាមពល ស្លឹកធំ ផ្លែធំ រស់ជាតិល្អ សារប្រយោជន៍នៃវត្ថុធាតុផ្សំ ពងមាន់ ពងសរជាសាធាតុចាប់ស្លឹក ពងក្រហម កាលស្យូម វីតាមីន និងប្រូតេអ៊ីន […]
៣ ជំហ៊ាន អ្នកអាចដាំខ្ទឹមសដោយខ្លួនឯងបាន ជាមួយទិន្នផលគួរជាទីគាប់ចិត្ត
ខ្ទឹមស ជាដំណាំងាយស្រួលក្នុងការដាំដុះបំផុត ដោយគ្រាន់តែអានការណែនាំ តិចតួចខាងក្រោម បងប្អូននឹងអាចចាប់ផ្តើមដាំ ហើយអាចរំពឹងទុកបានថានឹងងទទួលបានទិន្នផលគួជាទីគាប់ចិត្តបំផុត។ ជំហ៊ានទាំង ៣ ខាងក្រោមនិងជួយបងប្អូនដាំដុះខ្ទឹមសដោយខ្លួនឯងនៅពេលណាក៏បាន។ ១. ការរៀបចំដី -ជ្រោយដីអោយបានបានម៉ត់ -ដាក់ជីកំប៉ុស្តលាយជាមួយដី ។ ២. ការរៀបចំដាំ -ដាំគម្លាតពីគ្នាគុម្ពមួយទៅគុម្ពមួយ ពី ៤ ទៅ ៨ សង់ទីម៉ែត្រ និងជំរៅ ២ ទៅ ៣ សង់ទីម៉ែត្រ -ដើម្បីកុំអោយពិបាកក្នុងការវាស់ច្រើនសា យើងអាចប្រើប្រាស់កំណាត់ឈើភ្ជាប់គ្នា […]
វិធីងាយៗក្នុងការជីកស្រះចិញ្ចឹមត្រីបានគ្រប់រដូវ
ខាងក្រោមនេះជាវិធីងាយៗក្នុងការជីកស្រះចិញ្ចឹមត្រីបានគ្រប់រដូវ ។ អាចចាប់ហូបបានរាល់ថ្ងៃ សល់អាចលក់បានប្រាក់បន្ថែមក្នុងគ្រួសារថែមទៀតផង។ វិធិធ្វើ៖ ១- ការជីកស្រះទំហំទៅតាមលទ្ធភាពដែលធ្វើបាន ជម្រៅ១,៥ម៉ែត្រ ២- ក្រាលថង់ប្លាស្ទិចថ្លាក្នុងស្រះ ៣- ដាក់កប់លប់ផ្នែកខាងៗនៃថង់ប្លាស្ទិចនៅមាត់ស្រះ និងដាក់ដាំដំណាំបន្លែផ្សេងៗជុំវិញ ៤- ដាក់ភក់ចូលកម្ពស់១តឹក រួចបញ្ចូលទឹកទៅក្នុងស្រះពេញល្មម ៥- បាចកំបោរស ដាក់លាមកគោចងស្បៃ រឺរុក្ខជាតិបៃតង ដើម្បីបង្កើតប្លង់តុងសម្រាប់ជាចំណីត្រី ទុករយៈពេល២អាទិត្យ ៦- យកកូនត្រីមកដាក់ចិញ្ចឹម ២០ក្បាលក្នុង១ម៉ែត្រការ៉េ។ វីឌីអូ អត្ថបទ៖ អ៊ាង សុផល្លែត