ឯកសារកសិកម្ម

បច្ចេកទេសចិញ្ចឹមកង្កែបក្នុងតង់កៅស៊ូ

ការចិញ្ចឹមកង្កែបក្នុងអាងដោយប្រើតង់កៅស៊ូជារបៀបចិញ្ចឹមមួយថ្មី ងាយស្រួលក្នុងការថែទាំ និងគ្រប់គ្រង។ មិនសូវត្រូវការកន្លែងធំ និងទឹកច្រើនទេ ដែលសមស្របសម្រាប់អ្នកចង់ចិញ្ចឹម ដែលមានដីតូច គ្រាន់តែមានអណ្តូងមួយ ឬស្រះទឹកតូចល្មមប៉ុណ្ណោះ។ ១. ការសាងសង់អាង -ទំហំអាងសមស្រប គឺពី ២ ទៅ ៥០ម៉ែត្រការ៉េ (បាត) -កម្ពស់អាង ៨០ សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ -ក្រាលបាទអាងជាមួយតង់កៅស៊ូធ្វើឱ្យបាតអាងមានផ្ទៃរលោង ដើម្បីកាត់បន្ថយភាពកកិត ដែលអាចធ្វើឱ្យកង្កែបរលាក ឬរលាត់ស្បែក ដែលជាហេតុងាយឆ្លងជំងឺ និងជម្រាលទៅម្ខាង ដើម្បីងាយឱយទឹកហូរអស់ពីអាងពេលលាងអាង -កម្ពស់ទឹកអាង […]

បច្ចេកទេសដាំខាត់ណាដើម

១.ប្រភេទដីដាំដុះ -ដុះលូតលាស់ល្អប្រសើលើប្រភេទដីដែលល្បាប់មាត់ទន្លេមេគង្គដីក្រហមដីខ្មៅ តែវាមិនអាចដុះលូតលាស់នៅលើដីប្រភេទដែលមានល្បាយដីឥដ្ឋខ្ពស់ ព្រោះដីប្រភេទនេះជ្រាបទឹកមិនបានល្អ -ចំពោះដីដែលដក់ទឹកយូរវិញកដំណាំប្រភេទនេះដុះលូតលាស់មិនបានល្អដែរ -ចំណែក pH ដែលសមស្របដែលដំណាំនេះអាចដុះលូតលាស់បានល្អ គឺចាប់ពីចន្លោះ ៦,៥ ទៅ ៧ ,៥ -សំណើមដីដែលល្អត្រូវមានចន្លោះចាប់ពី៧០% ទៅ៧៥% ជាប្រចាំ។ ២.ទឹក និងសារធាតុចិញ្ចឹម ខាត់ណាដើមជាដំណាំដែលត្រូវការទឹកជាប្រចាំ ព្រោះវាមានប្រព័ន្ធឫសរាក់។ កាលណាសំណើមដីប្រែប្រួលចុះទាប ឬអាកាសធាតុក្ដៅនោះធ្វើអោយដីមានសភាពស្ងួតប្រះនាំអោយដាច់ឫសជញ្ជក់ដែលជាការរំខានដល់ការលូតលាស់របស់ដំណាំយ៉ាងខ្លាំង។ គេចែកចេញជា៣វគ្គធំៗ គឺ -វគ្គដុះពន្លក ត្រូវការទឹកមានកំរិតពី ៥ ទៅ ៥.៥មីលីម៉ែត្រក្នុងមួយថ្ងៃ -វគ្គលូតលាស់ដើមស្លឹក […]

ឈើចាស់ៗ និងដីឥដ្ឋធ្វើដ៏ស្រស់ស្អាត

ប្អូនប្រុសវ័យក្មេងម្នាក់បានប្រើប្រាស់ឈើចាស់ៗ ​និងដីឥដ្ឋធ្វើជាផ្ទះមួយដ៏សែនស្រស់ស្អាត តាមបែបភាពយន្តដ៏ល្បីរបស់អឺរ៉ុប គឺរឿង The Lord of the Ring និង The Hobbit។ សាកសមសម្រាប់មនុស្សដែលស្រឡាញ់ធម្មជាតិ និងភាពសាមញ្ញ។ នេះគឺ ផ្ទះ នៅក្នុងខ្សែភាពយន្តនេះ The Lord of the Ring និង The Hobbit៖ ចំណែកខាងក្រោមនេះ ជារូបភាពផ្ទះ​ និងជំហាននីមួយៗដែលប្អូនប្រុសសាងសង់ផ្ទះតាមលំនាំផ្ទះខាងក្នុងរឿង៖ ផ្ទះដែលសាងសង់រួច វីដេអូ៖ […]

បច្ចេកទេសចិញ្ចឹមជ្រូកទទួលបានផលល្អ

នៅក្នុងការចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជា ប្រជាជនចូលចិត្តចិញ្ចឹមតាមបែបលក្ខណៈគ្រួសារ ដោយអោយចំណី តាមរយៈកាកសំណល់ផ្ទះបាយ និងចំណីផ្សេងៗផលិតដោយខ្លួនឯង ដែលងាយរកនៅតាមភូមិជិតៗផ្ទះ។ ខាងក្រោមជាវិធីចិញ្ចឹមជ្រូកតាមបែបបច្ចេកទេសដែលបានទទួលបានផលល្អ ។ នៅក្នុងវិធីនេះ និងលើកយកវិធីតាមលំដាប់លំដោយ ដូចតទៅ៖ ១. របៀបជ្រើសរើសពូជជ្រូកសំរាប់ចិញ្ចឹមៈ – រើសពូជដែលមានដងខ្លួនវែង ជើងត្រង់ធំរឹងមា ដោយមិនខ្វាក់ ដោះច្រើនដែលមានចំនួន១២ ឡើងទៅ។ – ការរើសបា ក៏ដូចគ្នាដែរ ត្រូវរើសយកបាដែរមានអាយុចាប់ពី៨ខែឡើងទៅ ត្រូវរើសយកដងខ្លួនវែង ធំ រាងកោង ត្រកៀករីក ជើងធំបួនរាំងមាំនិងហំហួន សុខភាពល្អ […]

តែបីមុខនេះជួយមាន់លោកអ្នកមិនអោយឈឺបាន! នេះវិធីផ្សំថ្នាំពីធម្មជាតិជួយព្យាបាលមាន់ដែលមានអាការៈផ្តាសាយ!

វិធីផ្សំថ្នាំពីធម្មជាតិជួយព្យាបាលមាន់ដែលមានអាការៈផ្តាសាយ មាន់ដែលមានជម្ងឺផ្តាសាយអាចមានអាការៈដូចជាបញ្ហាផ្លូវដង្ហើមដោយហូរសំបោរ សំកុក និងហើមភ្លែកខ្លះផងដែរ។ វិធីជួយព្យាបាល *គ្រឿងផ្សំ៖ -ខ្ញីកន្លះគីឡូ ខ្ទឹមសកន្លះគីឡូ ស្កត្នោតកន្លះគីឡូ *វិធីលាយថ្នាំ៖ -បុកខ្ទឹម ខ្ញី លាយជាមួយស្កត្នោត – បន្ថែមទឹក១លីត្រ -ផ្អាប់ទុករយៈពេល១៥ថ្ងៃ អាចប្រើជួយទប់ស្កាត់បាន។ *កម្រិតប្រើ៖ លាយថ្នាំនេះ១/២០នៃទឹករួចដាក់ឲ្យមាន់ផឹក។

ទាការប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។ សូមមកស្វែងយល់ពីវិធីចិញ្ចឹមទាកាប៉ាទាំងអស់គ្នា!

១. ការជ្រើសរើសពូជ៖ – យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជំងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាច បណ្តាលឲ្យមានជំងឺមកជាមួយ – រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។ ២. ការរៀបចំកន្លែងចិញ្ចឹម៖ – ទាកាប៉ាមិនសូវលេងត្រាំទឹកច្រើននោះទេ តែត្រូវការដីដែលទូលាយ – សម្រាប់កន្លែងចិញ្ចឹមទាកាប៉ាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធាតុល្ហើយ និងត្រជាក់ – ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមាន ដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។ ៣​.ការផ្តល់ចំណី៖ […]

វិធីដាំត្រកួនក្នុងពាងទឹកឬហៅថាត្រកួនឈ្លក់ទឹក! សូមចែករំលែកបន្តនិងសាកដាំផង !!

☞☞ វិធីដាំត្រកួនឈ្លក់ទឹក ធ្វើឲ្យត្រកួនស្រួយឆ្ងាញ់! ១- យកត្រួយត្រកួនស្រែ ដាក់តម្រៀបអោយប្រញឹកណែន បញ្ឈរដើមនៅបាតពាងកុំអោយដួល។ ២- ដងទឹកចាក់អោយលិចចុងត្រកួន ហើយយកថង់គ្របពីលើពាង ពីរថ្ងៃពីរយប់ ៣- ពីថ្ងៃក្រោយមក លោកអ្នកនឹងបានផលត្រកួន ជាទីពេញចិត្ត។ សូមជួយចែករំលែកបន្តផងដើម្បីបានត្រកួនហូបឆ្ងាញ់ទាំងអស់គ្នា

១០វិធី បង្កើនភាពឆ្លាតវៃដល់កូន

លោកឪពុកអ្នកម្តាយមានចំណែកសំខាន់ណាស់ក្នុងការជួយជំរុញ និងបង្កើនភាពឆ្លាតវាងវៃដល់កូន ជាពិសេសក្នុងអំឡុងវ័យ ១-៦ ឆ្នាំនោះ អាចចាត់ទុកថា ជាអំឡុងពេលមាសក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន ដូច្នេះ ឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ក្នុងការរៀបចំបរិស្ថានជុំវិញខ្លួន ដើម្បីបង្កើនការអភិវឌ្ឍភាពឆ្លាតវៃរបស់កូន ដែលមានដូចជា ៖ ១ – ហ្វឹកហាត់ខួរក្បាលកូនតាមរយៈការគូររូប ៖ ទោះជាមើលទៅមិនចេញជារូបជារាងអ្វីក៏ដោយ តែការដែលឪពុកម្តាយបបួលកូននិយាយពាក់ព័ន្ធនឹងការគូររូបរបស់កូន នឹងជួយបង្កើនការនឹកស្រមៃរបស់កូនបាន។ ២ – រៀបចំកន្លែងអានសៀវភៅ ឬបណ្ណាល័យតូចមួយនៅក្នុងផ្ទះ ៖ ទោះជាកូនកំពុងស្ថិតនៅក្នុងវ័យដែលមិនទាន់ចេះអានក៏ដោយ តែរូបភាពស្អាតៗនៅក្នុងសៀវភៅនឹងជួយជំរុញឱ្យកូនចង់បើកសៀវភៅមើល ឬមិនទេក៏ចង់ឱ្យឪពុកម្តាយអានឱ្យស្តាប់ដែរ។ ៣ –​ អានឱ្យកូនស្តាប់ជារៀងរាល់ថ្ងៃ។ […]