ឯកសារកសិកម្ម

របៀបដំឡើងប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក

ការដំឡើងប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក នាំឱ្យចំណេញពេលវេលា ប្រើប្រាស់កម្លាំងពលកម្មតិច ដំណាំលូតលាស់ល្អ ទិន្នផលខ្ពស់ ដីមិនហាប់ណែន មិនសូវមានស្មៅដុះ  ប្រើប្រាស់ទឹកតិច ងាយស្រួលដំឡើង។ សូមទស្សនាវីឌីអូបង្ហាញអំពីវិធីដំឡើងប្រព័ន្ធស្រោចស្រពនេះទាំងអស់គ្នា៖ សូមអរគុណដល់ម្ចាស់វីឌីអូ ខាងក្រោមជារូបភាពមួយចំនួនទាក់ទងនឹងប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកដែលត្រូវបានដំឡើង៖  

បច្ចេកទេសចិញ្ចឹមមាន់ទោរ

១. ការរៀបចំទ្រុង – ត្រូវបានសង់នៅកន្លែងខ្ពស់ ស្រឡះស្រឡំធានារក្សាបានភាពកក់ក្តៅនារដូវរងារ និងត្រជាក់នារដូវក្តៅ – មាន់ទោរអាយុពី ០ ទៅ ៤ សប្តាហ៍ចិញ្ចឹមនៅក្នុងទ្រុងគ្រលំកម្តៅ +ដង់ស៊ីតេចិញ្ចឹមពី ១៥ ទៅ ៤០ ក្បាលក្នុង ១ ម៉ែត្រការ៉េ +ក្នុងរយៈពេលគ្រលំកម្តៅ ប្រើទ្រុងគ្រលំកម្តៅដែលមានកំពស់ពី ៤០ ទៅ ៥០ សង់ទីម៉ែត្រ បណ្តោយពី ១,០ ទៅ ១,២ ម៉ែត្រ […]

បច្ចេកទេសចិញ្ចឹមសត្វកន្ធាយក្នុងអាងស៊ីម៉ងត៍

កន្ធាយជាសត្វមួយប្រភេទចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជួយបង្កើនចំណូលដល់គ្រួសារបងប្អូនកសិករដើម្បីអភិវឌ្ឈសេដ្ឋកិច្ចគ្រួសារ។ ទោះជាយ៉ាងនេះក្តី បើចង់ចិញ្ចឹមសត្វកន្ធាយមានគុណភាពល្អ អ្នកចិញ្ចឹមត្រូវសិក្សាអំពីចំណេះដឹងជាមូលដ្ឋាន សំខាន់គឺបច្ចេកទេស និងជ្រើសរើសពូជ របៀបថែទាំ ធ្វើអាងចិញ្ចឹមសត្ចកន្ធាយអោយបានសមស្រប។ ១. របៀបធ្វើអាងចិញ្ចឹម៖ -អាងចិញ្ចឹមសត្វកន្ធាយចាំបាច់ត្រូវមានផ្ទៃក្រឡាជាង ១០ ម៉ែត្រការ៉េ ត្រូវធ្វើអំពីឥដ្ឋនិង ក្រាលស៊ីម៉ងត៍ -កំរិតទឹកមានជម្រៅពី ០,៦ ទៅ ១ ម៉ែត្រ -មានលូបញ្ចេញទឹក (មាត់លូបាំងដោយសំណាញ់ដែក) ដើម្បីរក្សាកំរិតទឹកអោយស្ថិតនៅកំរិតខ្ពស់បំផុត ហើយមានលូបង្ហូតទឹកនៅបាតអាង – ជុំវិញអាងគប្បីទុកចន្លោះដីទំនេរមានម្លប់ត្រជាក់ ហើយធ្វើស្ពានសម្រាប់សត្វកន្ធាយវារពីអាងទៅដីគោក។ ២. របៀបព្រលែងពូជ៖ […]

តើអ្វីទៅជាជីធម្មជាតិ ឬ ហៅថាជីកំប៉ុស?

+ជី ពាក្យដែលត្រឹមត្រូវ គឺ ជីវ ឬ ជីវជាតិ ដែលករកើតអោយទៅជាសរីរាង្គ ***ជីវ ជាអ្វីដែលនៅជុំវិញខ្លួនយើង មាននៅក្នុងដី ទឹក ភ្លើង និង ខ្យល់**** **តើជី អ្វីដែលល្អជាងគេ?** *ចម្លើយ* -ជីណាក៏ល្អដែរ អោយតែយើងស្គាល់វា ច្បាស់ និង ប្រើប្រាស់វាត្រូវ តាមប្រេភទដំណាំ តាមសីតុណ្ហភាព(កំដៅ)ត្រឹមត្រូវ និងប្រើប្រាស់ទឹកបានត្រឹមត្រូវ។ -គួរឲ្យស្តាយកសិករនៅតែទិញជីក្នុងតម្លៃថ្លៃ គួរតែត្រូវ ចេះផលិតជីដោយខ្លួនឯងទើបប្រសើរ -ជីធម្មជាតិមិនមែនផលិតតែពីស្លឹកកន្ទ្រាំងខែតជាមួយស្កត្នោត ប៉ុណ្ណោះទេ […]

វិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជាលក្ខណៈគ្រួសារ

សូមជួយចែករំលែកបន្ត ឲ្យបងប្អូនកសិករយើងអនុវត្តដើម្បីបង្កើនប្រាក់ចំណូល!វិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជលក្ខណៈគ្រួសារ អាចរកប្រាក់បានយ៉ាងស្រួល សូមបងប្អូនកសិករកុំទុកដី និងពេលឲ្យទំនេរចោលខាតប្រយោជន៍ អាចធ្វើជាម្ហូបប្រចាំថ្ងៃ អាចលក់មួយចំនួនយកប្រាក់ប្រចាំថ្ងៃផងដែរ។ ខាងក្រោមជាឯកសារវិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជាលក្ខណៈគ្រួសារ វីឌីអូ ប្រភព៖ អង្គការឃែរ

វិធីសាកដើមក្រូចឆ្មារ

ការសាកដើមឈើ ត្រូវតែជាដើមឈើដែលមានខ្លឹម ឬបណ្តូល ។ គួរសាកក្នុងរដូវភ្លៀងមែកដែលសាកកុំឱ្យខ្ចី ឬក៏ចាស់ពេក ។ ឧបករណ៍ដែលត្រូវមាន៖ ស្រកីដូងដែលផ្អាប់ទុកទាល់តែទន់ ហើយដំឱ្យរីកស្មើសាច់ ស្លឹកចេកស្ងួត ខ្សែចំបើង កាំបិត ជាដើម ។ វិធីធ្វើ៖ ១. អង្កន់មែកឱ្យមានប្រវែងសមល្មម ។ ឆ្នូតអង្កន់ផ្នែកលើគួរនៅជាប់ផ្នែកខាងក្រោមនៃថ្នាំង ព្រោះវាជាបរិវេណដែលដុះឫសបានច្រើន ។ កោសសំបកជុំវិញត្រង់កន្លែងដែលឆូតឱ្យអស់ ហើយស្ងួត ។ ការកោសត្រូវកោសពីលើចុះក្រោម ដើម្បីការពារមុខកាត់នៃសំបកផ្នែកលើខូចរឆេតរឆូត ។ ២. យកដីផ្ទប់ៗជុំវិញកន្លែងដែលកោសហើយយកស្រកីដូងដែលត្រៀមទុក […]

វិធីបណ្តុះដើម ផ្លែប៊័រ ដែលយើងអាចដាំនៅផ្ទះបាន (មានវីដេអូ)

វិធីបណ្តុះដើម ផ្លែប៊័រ ដែលយើងអាចដាំនៅផ្ទះបាន។ ជួយ share បន្តចែកគ្នារៀនធ្វើផង! វីដេអូ អត្ថប្រយោជន៍ផ្លែប័រ ផ្លែ​ប៊័រ​អាចនឹងមានផ្ទុក​សារ​ធាតុ​ប្រេង​​ ប៉ុន្តែ នេះមិន​មែន​មាន​ន័យ​ថា វា​ផ្តល់ផល​មិនល្អ សម្រាប់សុខភាពនោះ​ទេ ។ ជា​ការ​ពិត​ណាស់​ ផ្លែឈើ​នេះគឺ​ជា​ឃ្លាំង​ស្តុក​​អាហារូបត្ថម្ភ​​ដែល​ផ្តល់​​​នូវអត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​​ប្រ​កប​ដោយ​សក្តានុពល​​​ ។ សាច់​ទន់​ដូចជា​ក្រេមនិង​ពោរ​ពេញ​​​ដោយ​រស​ជាតិ​​ ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​គ្រឿង​ផ្សំ​ក្នុង​អា​ហារ​ផងដែរ ។ ដោយ​សារ​តែ​សមាស​ធាតុ​ខ្លាញ់ដ៏​សម្បូរ​បែប​ ប៊័រ​ក៏​ត្រូវ​បាន​ប្រើ​ជំនួស​សាច់​នៅក្នុង ​Sandwich ទៀតផង​ ។ យោង​តាម​អត្ថ​បទ​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ  Medical News Todayបាន​វិ​ភាគ​យ៉ាង​ល្អិត​​ល្អន់​ទៅ​លើ​​សមាស​ធាតុ​អា​ហារូបត្ថម្ភ​របស់​ផ្លែ​ប៊័រ ។ […]

(មានវិឌីអូ) វិធីបណ្តុះកូនក្រូចឆ្មារលឿងចេញពីគ្រាប់

ក្រូចឆ្មារលឿង គឺងាយនឹងយកគ្រាប់វាមកបណ្តុះកូន និងមិនពិបាកថែទាំឡើយ។ បងប្អូនអាច សាកល្បងបាន ងាយៗ។ សូមអនុវត្តតាមវិធីខាងក្រោម៖ របៀបបណ្តុះ -ពុះផ្លែក្រូចឆ្មារលឿងកុំឱ្យកាំបិតប៉ះគ្រាប់នៅខាងក្នុង រួចយកគ្រាប់ចេញ -យកគ្រាប់ក្រូចឆ្មារលឿងទៅលាងឱ្យស្អាត ហើយទុកឱ្យស្ងួត ឬយកក្រដាសជូតជាតិរំអិលគ្រាប់វាចេញ -បកសំបកចេញពីគ្រាប់ -យកគ្រាប់ក្រូចដែលបកសំបករួចទៅដាក់ក្នុងក្រដាសជូនមាត់ -ស្រោចទឹកលើក្រដាសជូតមាត់ឱ្យសើមល្មម រួចដាក់ក្នុងកំប៉ុង ឬថង់ប្លាស្ទិក បិតឱ្យជិតកុំឱ្យប៉ះពន្លឺថ្ងៃរយៈពេល៧ថ្ងៃ -៧ ទៅ១០ថ្ងៃក្រោយគ្រាប់ក្រូចនឹងចេញឫស រួចយកទៅដាក់នៅក្នុងផើងជាការស្រេច -១៤ថ្ងៃក្រោយពីដាក់ក្នុងផើង កូនក្រូចនឹងលាស់ស្លឹកតូចៗ -ខាងក្រោមនេះជាកូនក្រូចលឿងអាយុ ៧ថ្ងៃ និង ១៤ថ្ងៃ។ រូបកូនក្រូចលឿងអាយុ ៧ថ្ងៃ រូបកូនក្រូចលឿងអាយុ […]

ការចិញ្ចឹមបង្កងក្នុងកញ្ច្រែង

បច្ចេកទេសចិញ្ចឹមបង្កងធម្មជាតិក្នុងកញ្ច្រែង ការរៀបចំស្រះចិញ្ចឹម៖ – ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹមព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម – បើមានលទ្ធភាពជាងនេះយើងអាចចាក់ធ្វើជាអាង តង់ប្លាស្ទិចធ្វើជាស្រះ ឬលូសម្រាប់ចិញ្ចឹមក៏បាន។ * ការរៀបចំចិញ្ចឹម៖ – រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែងដើមម្បីងាយស្រួលក្នុងការលើកមើល និងដាក់ចំណីវា – វិធីធ្វើកញ្ច្រែងគឺយើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ប្រមាណ៣តឹកមកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី – ដាក់ចងដបទឹកប្លាស្ទិច២នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្តែតបាន […]

របៀបធ្វើជីផ្អាប់ដើមចេក សម្រាប់ដំណាំក្រូចឆ្មារ

អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។ ១. ធាតុផ្សំ – ដើមចេក៦០គីឡូក្រាម – កាកស្ករ ២០គីឡូក្រាម – ទឹកចំនួន៣០លីត្រ ២. វិធីធ្វើ -ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង -ដាក់កាកស្ករចំនួន២០គីឡូក្រាម -ដាក់ទឹក៣០លីត្រ -កូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។ ៣. របៀបប្រើ – ថ្នាំ៤០សេសេ […]