ឯកសារកសិកម្ម

បច្ចេកទេសភ្ញាស់ពងបក្សីដោយប្រើចង្កៀងប្រេងកាត

ខាងក្រោមនេះជាបច្ចេកទេសភ្ញាស់ពងបក្សីដោយប្រើចង្កៀងប្រេងកាត ដែលបង្កើតឡើងដោយលោក សុខ សុធា។ សូមតាមដានទស្សនា ហើយអាចសាកល្បងអនុវត្តទាំងអស់គ្នា។ ប្រភព៖ លោក សុខ សុធា  

បច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមធម្មជាតិ

ខាងក្រោមនេះ ជាបទពិសោធន៍ចិញ្ចឹមមាន់តាមធម្មជាតិជោគជ័យរបស់ប្អូនប្រុស ចាន់ សុធា ជាកសិកររស់នៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឃើញថាការចិញ្ចឹមមាន់តាមបែបប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន ឈ្នះជំងឺ ហើយចិញ្ចឹមតែរយៈពេលខ្លី អាចឲ្យយើងឆាប់ទទួលផល និងលក់បានទៀតផង ។ ១. ការជ្រើសរើសពូជចិញ្ចឹម -ពូជដែលមានមាឌធំ ជើងល្មៀត ព្រោះវាចេះការពារកូននិង សាយកូន ។   ២. ការធ្វើទ្រុង និងរៀបចំសំបុក ទ្រុងត្រូវមានទីធ្លាសំរាប់ឲ្យមាន់ដើរលេងរកចំណី សំបុកដាក់ឲ្យមាន់ពង គួរធ្វើសំបុកក្រាស់សំរាប់រដូវវស្សា និងសំបុកស្តើងសំរាប់រដូវក្តៅ […]

វិធីសាស្ត្រជ្រើសរើសកូនជ្រូកទុកធ្វើមេ

-ត្រូវជ្រើសរើសកូនជ្រូកញីដែលថ្លោសល្អ ហើយកើតចេញពីមេដែលសាយកូន មិនកើតជំងឺឆ្លង និងមិនរើសចំណី ។ លក្ខណៈពូជ -ពូជជ្រូកមាន ៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។ -អាចជ្រើសរើសពូជជ្រូកក្នុងស្រុក ព្រោះវាជាពូជដែលធន់នឹងអាកាសធាតុ ពូកែថែកូន មិនរើសចំណី ព្រមទាំងជាពូជដែលសាយកូន -អាចជ្រើសរើសពូជជ្រូកនាំចូលពីបរទេសបានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទាមទារឲ្យបានការថែទាំ និងការផ្គត់ផ្គង់ចំណីដែលមានគុណភាពល្អ ។ គួរដឹង -ពូជជ្រូកកូនកាត់ជាពូជដ៏ល្អ សំរាប់អ្នកដែលគ្មានលទ្ធភាព ទិញចំណីដែលមានគុណភាពខ្ពស់ ព្រោះពូជនេះមិនសូវរើសចំណី ធន់នឹងជំងឺ និងធំធាត់លឿន។ លក្ខណៈរូបរាង […]

បច្ចេកទេសដាំល្មើទទួលបានទិន្នផលខ្ពស់

១. ការរៀបចំដី -ភ្ជួររាស់ដី -កាប់រណ្តៅទំហំ០,៥ម ទៅ ០,៨ម បួនជ្រុង  ជំរៅ ០,៥ម ទៅ ០,៨ម ២. ការលាយជីទ្រាប់បាត ធាតុផ្សំ -លាមកសត្វ(មាន់ គោ ក្របី) ១ភាគ -កន្ទក់ ១ភាគ -អង្កាម ១ភាគ -មេជីធម្មជាតិ  ២០សេ សេ -ស្ករងូ   ២០សេ​ សេ -ទឹក ១០លីត្រ -យកលាមកសត្វ អង្កាម […]

ចំណីធម្មជាតិជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន

ខាងក្រោមជារូបមន្តពិសេស គឺរូបមន្តផ្សំចំណីពីធម្មជាតិដើម្បីជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន! ពិសេសណាស់ សូមជួយស៊ែរបន្តជាចំណេះដឹងល្អៗដល់កសិករយើងផង! គ្រឿងផ្សំ៖ ខ្ទឹមស ខ្ទឹមបារាំង និងប្រទាលកន្ទុយក្រពើ – ការប្រើទឹកចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើចំនួន 15ml ទៅ 20ml លាយជាមួយទឹកស្អាតចំនួន 4លីត្រដាក់ឲ្យមាន់ផឹកជាប្រចាំរៀងរាល់ថ្ងៃ អាចឲ្យមាន់មានលទ្ធភាពទប់ទល់ជាមួយជម្ងឺរបស់មាន់បានមួយចំនួនធំ សឹងអាចចៀសផុតពីជម្ងឺផ្សេងៗរបស់មាន់បានស្ទើរតែទាំងស្រុង។ – ធ្វើឲ្យមាន់ធំលូតលាស់លឿនជាងធម្មតារហូតដល់ទៅ30% បើប្រៀបធៀបជាមួយមាន់ដែលមិនបាន ផ្ដល់ទឹកប្រទាលកន្ទុយក្រពើ។ – យើងអាចចិញ្ច្រាំខ្ទឹមសដាក់លាយជាមួយចំណី ក្នុងអត្រា10ភាគរយ ក្នុង1អាទិត្យឲ្យវាស៊ី ចំនួន1ដង ក្រៅពីនេះយើងអាចកាត់ចិញ្ច្រាំខ្ទឹមបារាំងជាចំណិតតូចៗលាយចំណីដាក់ឲ្យមាន់ស៊ី1អាទិត្យ ម្ដងដូចគា្ន។ – […]

បច្ចេកទេសដាំប្ញស្សីយកទំពាំងឆាប់បានផល

ប្ញស្សីជាដំណាំងាយដាំងាយថែ ហើយឆាប់បានផលជាទំពាំង សម្រាប់បរិភោគ ។ របៀបដាំប្ញស្សី មានដូចខាងក្រោមនេះ ៖ ១- ជ្រើសរើសពូជប្ញស្សី៖ យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជា ពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម។ ដើមប្ញស្សីណា ដែលមានភ្នែកល្អ នៅថ្នាំង ជាប្ញស្សី ដែលដាំឆាប់ដុះ ឬ ក៏ជ្រើស កាត់យក ខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយ បម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំ នៅអន្លង់ផ្សេងទៀត។ ២- […]

វិធីធ្វើធុងសម្រាប់ដាំជីដែលមិនពិបាកស្រោចទឹក

– យើងអាចជ្រើសរើសយកធុងស្ពេត្រូសម្រាប់យកមកដាំ – យកសរសៃដែកមកចោះទប់ត្រឹម ១/៣ពីបាតធុង រួចយកបន្ទះកញ្ច្រែងដាក់ពីលើដើម្បីជាទម្រដីដែលយើងដាក់ដាំ – ចោះរន្ធមួយនៅក្រោមដែកនោះបន្តិចសម្រាប់ដាក់ទឹក – ចោះរន្ធធំល្មមនៅជុំវិញធុងនោះសម្រាប់ដាក់ដាំ – ដាក់ដីចូលប្រមាណ៣សង់ទីម៉ែត្រ បន្ទាប់មកដាក់ដាំដើមជី នៅក្នុងនេះ និងនៅតាមប្រលោះសងខាងផង រួចបន្ថែមដីលប់ពីលើគល់វាបន្តិចទៀត – នៅពេលដាំរួចយើងត្រូវស្រោចទឹក និងដាក់ទឹកបំពេញនៅបាតខាងក្រោម នៅពេលវាចាប់ផ្តើមដុះវានឹងមានឬសធ្លាក់តាមប្រលោះកញ្ច្រែងចុះមកក្រោមដែលអាស្រូបយកទឹកដែលយើងរក្សានៅបាតនោះ ដែលវិធីនេះដំណាំជីរបស់យើងនៅតែមានទឹកសម្រាប់ផ្គត់ផ្គង់ទោះបីយើងភ្លេចស្រោចទឹក ឬរវល់មិនបានស្រោចទឹកវារយៈពេលយូរបន្តិចក៏ដោយ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត

​បច្ចេកទេសចិញ្ចឹ​ម ថែរក្សា មាន់អោយបានទិន្នផលខ្ពស់

ដើម្បីចិញ្ចឹមមាន់កុំអោយងាយឈឺងាប់ កសិករត្រូវអនុវត្តន៍គោលការណ៏ ៦ចំណុច ១. ការជ្រើសរើសពូជ ធន់និងជំងឺ មិនរើសចំណី កូនច្រើនក្នុង១សំបុក មាឌធំ និងពូកែចិញ្ចឹមកូន។ ២. ទីធ្លា និងទ្រុង ក្នុងការចិញ្ចឹមយើងត្រូវគិតពីបរិមាណមាន់អោយសមស្របនិងទំហំទ្រុងគឺ៥ទៅ៧ក្បាលក្នុង ផ្ទៃដី១ម៉ែត្រការ៉េ ។​ ៣. ​ចំណី -ចំណីផ្តល់ថាមពល មាន​ ចុងអង្ករ ស្រូវ កន្ទក់ ពោត ដំឡូង និងប្រេងរុក្ខជាតិ -ចំណីផ្តល់ប្រូតេអីន មាន ត្រី កំពិស […]

វិធីផលិតថ្នាំពុលធម្មជាតិដើម្បីកំចាត់សត្វល្អិត និងការពារជំងឺនៅលើដំណាំក្រូចគ្រប់ប្រភេទ ពិសេសក្រូចឆ្មារ!

គ្រឿងផ្សំៈ -ស្រាស ឬគ្រឿងស្រវឹង = 1 ដប (625 មីលីលីត្រ) -ទឹកខ្មេះ = កន្លះលីត្រ (500 cc) -ទឹកស្អាតប្រហែល 15 លីត្រ -គ្រាប់ស្តៅ បើគ្មានទេអាចប្រើសំបកឬស្លឹកស្តៅ = 1គីឡូក្រាម។ -ដើម ឬស្លឹកទន្ទ្រានខែត្រ បើបានសំបកស្លែងកាន់តែប្រសើរ = 5គីឡូក្រាម។ វិធីធ្វើ: -ចិញ្ច្រាំស្លឹកទន្រ្ទានខែត្រអោយល្អិតៗចំនួន៥គីឡូ ដាក់ចូលក្នុងធុង -ចាក់ស្រាស និង […]

វិធីផ្សំចំណីមាន់ពីធម្មជាតិ សម្រាប់ឲ្យមាន់មានស៊ុតច្រើន និងគុណភាពល្អ

ធាតុផ្សំ៖ – ដើមចេកខ្ចីល្មម ៣០គីឡូក្រាម – កន្ទក់ ៣០គីឡូក្រាម – ស្ករត្នោត ១គីឡូក្រាម – កំទេចចុងអង្ករ ១គីឡូក្រាម – ដីក្រហម ២គីឡូក្រាម – អំបិល ២ស្លាព្រាបាយ – លាមកគោស្ងួត ៤គីឡូក្រាម។ * វិធីធ្វើ៖ – ហាន់ដើមចេកជាចំណិតតូចៗ កិនបំបែកដីក្រហម និងលាមកគោឲ្យម៉ដ្ឋ – លាយធាតុផ្សំទាំងអស់ចូលគ្នាឲ្យសព្វ។ […]