ឯកសារកសិកម្ម

បច្ចេកទេសចិញ្ចឹមកណ្តុរស្រែបែបធម្មជាតិ

១. ប្រភេទកណ្តុរ ការចិញ្ចឹមកណ្តុរស្រែ កណ្តុរប្រែង ដែលមានអាយុមួយឆ្នាំ នឹងមានរាងតូចរហូតដល់កណ្តាលប្រមាណ 100 -200ក្រាម ដងខ្លួនមានពណ៌ប្រផេះខ្មៅ បរិវេណពោះពណ៌សប្រផេះ កណ្តុរប្រេងមានទម្ងន់ពី 400-1000 ក្រាម ដងខ្លួនមានពណ៌ប្រផេះ ហើយមានចុងព៌ណទង់ដែង បរិវេណពោះពណ៌សប្រផេះ។ ២. ការជ្រើសរើសពូជ -ជ្រើសរើសកណ្តុរចំនួន 10ក្បាល ដែលមានទម្ងន់ពី 100-200 ក្រាម -ឈ្មោល4 មេ 6 -ចិញ្ចឹម 5ក្បាលក្នុងពាង 1 គឺ […]

បច្ចេកទេសចិញ្ចឹមក្តាម

ការចិញ្ចឹមអាចធ្វើបានច្រើនវិធី អាស្រ័យទៅលើការចូលចិត្ត ខាងក្រោមជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀត។ ១. ការរៀបចំអាងចិញ្ចឹម -អាងស៊ីម៉ង់តិ៍ 4ជ្រុង ប្រវែង 2 x 3 ម៉ែត្រ កម្ពស់ 1ម៉ែត្រ -យកបំពង់ទុយោ pvc ចំនួន 2 មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក -អាងថ្មីត្រូវត្រាំទឹកទុកចោល ហើយប្តូរទឹក 3-4ដង -យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ -ដាក់ដីប្រមាណកម្រាស់ 2 ទៅ 3តឹក -ធ្វើដំបូលអាង ដើម្បីជាម្លប់ […]

វិធីយកទឹកពីឫស្សី និងអត្ថប្រយោជន៍នៃទឹកឫស្សីនេះ

វិធីយកទឹកឫស្សី៖ -ចោះថ្នាំងឫស្សីបញ្ឆិតប្រវែងប្រហែល ២cm ប៉ុន្តែមុននឹងចោះត្រូវជូតសំអាត ដោយសំឡីអាល់កុល ចៀសវាងការឆ្លងរោគចូលទៅទឹកដើមឫស្សី -ឫស្សីគ្រប់ប្រភេទ គ្រប់ពូជអាចចោះបង្ហូរទឹកបានទាំងអស់ តែដើមឫស្សីដែលអាចចោះបានត្រូវមានអាយុលើសពី 3ឆ្នាំ ឫស្សីអាយុតិចជាង3ឆ្នាំក៏អាចចោះបានដែរ តែមានទឹកតិចតួច -យកទុយោតូចដោតចូល រួចបិទជុំវិញរន្ធដែលចោះ -ដាក់ថង់ ឬដបត្រងយកទឹកជាការស្រេច ឬមិនបាច់ចោះថ្នាំងឫស្សីក៏បាន គ្រាន់តែកាត់ចុងមែកឫស្សី ហើយត្រងយកទឹក -គួរចោះនៅម៉ោង3ទាបភ្លឺ ព្រោះពេលនោះជាពេលដែលដើមឫស្សីបឺតទឹកពីដីច្រើនបំផុត ដូចនេះ ទើបយើងទទួលបានទឹកពីឫស្សីច្រើនដែរ -ឫស្សី 1គុម្ព ត្រូវចោះតែ1ដើមតែប៉ុណ្ណោះ ប្រសិនបើចោះ3ដើមក៏បាន ប៉ុន្តែបរិមាណទឹកសរុបដូចចោះ1ដើមដែរ -ទឹកដែលអាចត្រងពីដើមឫស្សីអាចបានចំណុះពី 1 […]

វិធីបំបាត់ក្លិនស្អុយ ឆ្អេះឆ្អាបនៅលើគេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេសក្លិនបង្គន់ លូ … ដោយប្រើទឹកអង្ករ

វិធីបំបាត់ក្លិនស្អុយ ឆ្អេះឆ្អាបនៅលើគេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេសក្លិនបង្គន់ លូ … ដោយប្រើទឹកអង្ករ វិធីនេះអាចជួយរំលាយកាកសំណល់ដែលធ្វើឱ្យស្ទះលូ ឬបង្គន់ ហើយជួយបណ្តេញសត្វល្អិតចង្រៃ ដែលរស់នៅក្នុងលូ ឬបង្គន់ ព្រមទាំងសន្សំសំចៃ មិនប៉ះពាល់សុខភាព និងមានប្រសិទ្ធភាព! ១. សម្ភារ និងធាតុផ្សំ៖ -ចានដែក ឬធុងមានចំនុះ ៥លីត្រ ចំនួន១ ។ -សំបកដបទឹកបរិសុទ្ធ ១.៥លីត្រ មានគំរបមួលជិតល្អ លាងអោយស្អាតចំនួន១ -ប៊ីដុងបាញ់ផ្កា សំរាប់លាយទឹកច្រក […]

វិធីសាស្ត្រក្នុងការយកល្ហុងមកប្រើប្រាស់សម្រាប់ធ្វើថ្នាំប្រឆាំងសត្វល្អិត

សមាសធាតុប្រឆាំងនឹងសត្វល្អិតស្លឹក និងផ្លែល្ហុងខ្ចី មានផ្ទុកសមាសភាព alkaloids, papain and cyanogenic glycosides ដែលអាចកម្ចាត់ និងបណ្ដេញសត្វល្អិត និងពពួកមីក្រូសរីរាង្គ។ * ផ្នែកប្រើប្រាស់៖ – ស្លឹក – គ្រាប់ – ផ្លែខ្ចី។ ចុចអាន៖ ស្លឹកល្ហុងព្យាបាលរោគម្រេញក្នុងពោះវៀន ចុចអាន៖ ព្យាបាលគ្រុនឈាម * វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ៖ – ហាន់ស្លឹកល្ហុង ១គីឡូក្រាមឲ្យល្អិត – ត្រាំជាមួយទឹក […]

វិធីបណ្តុះពូជក្រូចឆ្មារដោយប្រើមែក

* សម្ភារ ៖ – មែកពូជក្រូចឆ្មារ – កែវជ័រសម្រាប់ដាក់បណ្តុះ – ដីដែលមានជីវជាតិដែលសើមល្មម – កូនកាំបិត។ * វិធីធ្វើ៖ – កាត់មែកពូជក្រូចឆ្មារ និងត្រូវកាត់បន្លាវាចេញផង – យកដីដែលមានជីវជាតិ មកផ្សើមទឹកឱ្យល្មមរួចដាក់ក្នុងកែវសង្កត់ឱ្យណែន – បន្ទាប់មក យកចុងកាំបិត ឬចង្កឹះ ចាក់ចូលទៅក្នុងដីសើមនោះអោយកើតជារន្ធប្រមាណ២ថ្នាំងដៃ – ដោតមែកក្រូចឆ្មារចូល រួចសង្កត់ជុំវិញឱ្យណែន ហើយយកថង់ច្រកមកស្រោបពីលើ រួចយកកៅស៊ូចងផ្អោបមាត់ថង់ជាមួយកែវជ័រឱ្យជិត តែកុំរិតខ្លាំងពេកការពារកុំឱ្យបែកដី […]

បច្ចេកទេសដាំឱ្យមានរសជាតិផ្អែម ដើមថ្លោសល្អ ដើមប៉ុនគ្នា! ដាំ១ដងអាចទទួលផលបានរហូតដល់៣ឆ្នាំ

១. ការជ្រើសរើសពូជ -អំពៅមានច្រើនពូជ ប៉ុន្តែអំពៅដែលគេនិយមដាំ និងលក់ដាច់លឿន គឺអំពៅទឹកឃ្មុំ និងកែវស្ករ ព្រោះទឹកវាផ្អែម ដើមមិនស្រួយខ្លាំង សំបកស្ដើង។ -ពូជថ្នាំងវាល្អ កាប់យកតែមួយថ្នាំងៗ សាច់ណាដែលវែងកាត់ចេញ -ដាក់ក្នុងបាវមួយ ចងមាត់ឱ្យជិត -ត្រាំទឹកមួយយប់ ស្អែកស្រង់អំពៅពីក្នុងទឹក ដោយមិនស្រាយមាត់បាវ ហើយទុកមួយអន្លើ។ ២. របៀបដាំ វិធីដាំមានពីរប្រភេទ គឺដាំដោយបណ្ដុះ និងដាំដោយកំណាត់ដើម។ ក. ការដាំដោយបណ្ដុះ -កាត់ដើមអំពៅជាកំណាត់ខ្លីៗ យកថ្នាំងមួយៗ -រៀបថ្នាំងនោះតម្រៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព […]

បច្ចេកទេសបណ្តុះឫស ឬជំនួយឫសឱ្យដុះលឿន

គ្រឿងផ្សំ៖ -កាពិ -ភេសជ្ជៈ M 150 វិធីធ្វើ៖ -លាយកាពិ១ស្លាបព្រាបបាយជាមួយភេសជ្ជៈ M 150 ពីរស្លាបព្រាបាយ -កូរឱ្យសព្វ -ដួសល្បាយនោះប្រមាណ១/៤នៃស្លាបព្រាកាហ្វេទៅដាក់ក្នុងកញ្ចប់ដី ឬផើងដែលយើងបានរៀបចំសម្រាប់បណ្តុះ -ស្រោចទឹកពីលើឱ្យជោក -យកកំណាត់ឫស្សីទៅដោត -ប្រមាណ ១ ទៅ ២ សប្តាហ៍ ឫសនឹងដុះមក។ វីដេអូ៖ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

បច្ចេកទេសដាំដំណាំទំពាំងបាយជូរ

១. ប្រភេទដី ៖ – ប្រភេទដីទូល ដីមិនលិចទឹក ឬជាំទឹក – ទីតាំងស្រឡះមានខ្យល់ និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ – ដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ – បើដីហាប់ពេក ឬគ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង ឬបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឱ្យដីនោះធូរ និងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។ ២. ការភ្ជួរ និងធ្វើទ្រើង ៖ – ការរៀបចំដីខែវិច្ឆិកា […]

វិធីសាស្ត្រទប់ស្កាត់ និងកម្ចាត់មមាចត្នោត (Brown planthopper)

-សម្អាតស្រែៈ ច្រូតអស់គល់ជញ្ជ្រាំង ឬភ្ជួរលប់ជញ្ជ្រាំង ឬដុតភ្លាមក្រោយពេលច្រូតកាត់ មិនទុកអោយស្រូវដុះសារទីពីរទ្បើយ។ -ប្រើពូជធន់មមាចៈ គួរប្រើប្រាស់ពូជដែលធន់នឹងមមាចត្នោត -រដូវកាលសាបព្រោះ៖ + ធ្វើការដាំដុះអោយស្របពេលគ្នា ពោលគឺ ជៀសវាងការដាំដុះស្រូវបន្តកន្ទុយគ្នាក្នុងឆ្នាំ។ + គួរមានរយៈពេលទុកដីអោយទំនេរ ដើម្បីកាត់ផ្តាច់ប្រភពចំណី និងការបន្តពូជមមាចត្តោត។ – ដង់ស៊ីតេស្រូវក្នុងស្រែៈ មិនត្រូវស្ទូងញឹកពេក ឬព្រោះពូជក្រាស់ពេក ដោយប្រើគ្រាប់ពូជក្នុងចន្លោះ ១០០ ទៅ ១៥០គ.ក្រ/ហិកតា សម្រាប់ស្រូវពង្រោះ។ – ការប្រើប្រាស់ជីៈ ត្រូវប្រើប្រាស់ជីអោយត្រឹមត្រូវតាមតម្រូវការនៃស្រែ (មិនខ្វះមិនលើស)។ ត្រូវប្រើប្រាស់ជីអោយត្រូវពេល […]