ឯកសារកសិកម្ម

ការចិញ្ចឹមទាដោយប្រើចំណីផ្សំដោយខ្លួនឯង

វិធីផលិតចំណី​ទាពង​ពីធម្មជាតិ ដោយចំណាយថ្លៃដើមអស់តិចហើយទទួលបានផលខ្ពស់ ​សព្វថ្ងៃ​នេះ​ការចិញ្ចឹម​ទា គឺជា​រឿង​​មួយ​លំបាក​សម្រាប់​អ្នក​ខ្លះ​ដែល​មិន​មាន​ការពិសោធន៍ និង​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី។​ * វត្ថុធាតុដើម៖ ​- គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម​ ស្លឹក ​មើម​ គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត។ (​បូក​រួម​ទាំង​ស្រូវ និង​កន្ទក់​) ​​- ខ្យង​ខ្ចៅ គ្រំ លៀ​ស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាង​សំខាន់​សម្រាប់ឲ្យ​ទាពង​បានល្អ និង​បាន​ច្រើន​ថែម​ទាំង​ទៀងទាត់​ទៀតផង​ ​​- ស្រូវ​បណ្តុះ​ឲ្យចេញ​ជា​ពន្លក​   ​​- ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា […]

(មានវីដេអូ) វិធីផ្ស៉ាំមែកស្វាយ មិនចាំបាច់កាប់ដើមចោលទាំងអស់ទេ វិធីនេះហៅថាវិធីផ្ញើពោះ

សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ គេហៅថាផ្ញើពោះ មូលហេតុ គឺដើមចាស់លែងឲ្យផលច្រើនទៀតហើយ តែវានៅមានកំលាំងអាចចិញ្ចឹមដើមផ្សេងដែលអាចឲ្យផលច្រើនបាន ដោយផ្ញើឲ្យវាចិញ្ចឹមមែកពូជ១ទៀត។ របៀបធ្វើ ១.ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង ៨ហ៊ុន ២.រើសយកមែកដើមចាស់ដែលចង់ផ្ស៉ាំ ៣.ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង ២ហ៊ុន កន្លះទទឹង ១ហ៊ុន រួចហើយបកវាចេញឲ្យផុតស្នូលមែក កាត់សំបកនោះចេញ ១ហ៊ុន ៤.ចិតមែកពូជល្អបញ្ឆិតដោយឲ្យ ១ចំហៀងវែង និង១ចំហៀងទៀតចិតបន្តិចបានហើយ ៥.ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឲ្យជិតទុកចោល ១៤ ទៅ ១៥ថ្ងៃ វានឹងចេញត្រួយហើយ (សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឲ្យវាលាស់ស្រួល) *បញ្ជាក់មិនចាំបាច់ស្រោចទឹកទេ វីដេអូ  វិធីផ្ស៉ាំមែកស្វាយ ពីប្អូនប្រុស […]

វិធីការពារជំងឺមាន់ នៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់

#វិធីការពារជម្ងឺមាន់ នៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់ ១. សមាសធាតុផ្សំ៖ – ខ្ទឹមស – ខ្ញី។ ២. វិធីធ្វើ៖ – ត្រូវយកខ្ទឹមស ៤០% ខ្ញី ៤០% ស្ករត្នោតចំនួន ២០% – បុកខ្ញីជាមួយខ្ទឹមសឲ្យម៉ដ្ឋ ហើយយើងយកមកច្របល់ជាមួយស្ករ – ផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ដែលយើងអាចធ្វើទុកប្រើការពារពេលខែត្រជាក់។ ៣. វិធីលាយ៖ […]

បច្ចេកទេស​ចិញ្ចឹម​អន្ទង់​

តាមការស្រាវជ្រាវបង្ហាញថា សាច់អន្ទង់មិនមានជាតិស្ករទេ ដែលជាហេតុអំណោយផលដល់អ្នកដែលមានជាតិស្ករលើសកំណត់។ អន្ទង់សម្បូរទៅដោយវីតាមីន A, B1, B2, B12, D និង E ដែលជាសារជាតិចាំបាច់សម្រាប់សុខភាព។ អន្ទង់អាចកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បន្ថយសម្ពាធឈាម និងកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗទៀត។ ហើយទីឃជាតិមួយប្រភេទនេះ អាចជួយដល់ភ្នែក និងការវិវឌ្ឍន៍នៃខួរក្បាលទៀតផង។ នៅកម្ពុជាក៏មានអន្ទង់ដែរ ក៏ប៉ុន្ដែបើមិនមានការចិញ្ចឹមមើលថែទេ អន្ទង់អាចមានទ្រង់ទ្រាយតូចៗពិបាកនឹងទាក់ទាញចិត្តមនុស្សម្នាឲ្យទទួលទានណាស់។ ១-លក្ខណៈជីវសាស្ត្ររបស់អន្ទង់ – អន្ទង់ជាប្រភេទសត្វដែលចូលចិត្តច្មុល និងរស់នៅក្រោមភក់ ជាពិសេសវាចូលចិត្តរស់នៅក្នុងសាក សពសរីរាង្គដែលកប់នៅក្រោមដី ។ យើងអាចរកចាប់វាបាន គំនរស្មៅ […]

(មានវីដេអូ) បច្ចេកទេសដាំពោតផ្អែម

១ . ការរៀបចំដី និងធ្វើរង -សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់ ។ -ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ងហើយហាលឲ្យបាន១០ ទៅ១៥ថ្ងៃ ។ -ភ្ជួរដី (គោក្របី ឬគោយន្ត) ១០ ទៅ ២០ ស.ម ។ ២. ការលើករង ក្នុងការដាំពោតផ្អែមជារង កសិករអាចដាំជាជួរ (រង) តាមពីររបៀបគឺ ដោយរងទោល (១ជួរ) និង រងដាំពីរជួរ […]

ថ្នាំធម្មជាតិសំរាប់ការពារ ជួយមិនអោយមាន់កើតជំងឺផ្សេងៗ រាករូស ផ្ដាសសាយ ការាពាររោគមិនដឹងមូលហេតុ ជួយអោយមាន់ស៊ីចំណីបានល្អ ឆាប់ធំធាត់

រុក្ខជាតិដែលយកមកប្រើធ្វើថ្នាំសំរាប់លាយទឹកអោយមាន់ផឹក ដើម្បីការពារជំងឺផ្សេងៗមានដូចជា÷ -ដើមប្រម៉ាត់មនុស្ស យកដើម និងស្លឹក កន្លះគីឡូ -វល្លិ៍បណ្ដូលពេជ្រ ចិតជាចំណិត ឬ ដុំ 2ខាំ -មើមពន្លៃ ដំអោយបែក 2ខាំ -ស្លឹកគ្រៃដាក់ទាំងដើម និងស្លឹក3ខាំ -មើមរមៀត ដំអោយបែក 2ខាំ -ប៉ោត ឬឆ្នាំងសំរាប់ដាំទឹក -ទឹកស្អាតមួយប៉ោតប្រហែល 5-10 លីត្រ។វិធីធ្វើ÷ -ដាំទឹកឱ្យពុះ -យកធាតុផ្សំទាំងអស់ទៅស្ងោរ រួចទុកអោយត្រជាក់ ។ វិធីប្រើ÷ -យកទឹកមួយលីត្រលាយទឹកធម្មតា4លីត្រ […]

របៀបធ្វើជីកំប៉ុសគោក រយៈពេល១៤ថ្ងៃ

វត្ថុធាតុដើម -ធ្យូងអង្កាម ១០០គ.ក -លាមកគោស្ងួត ពុកផុយ ៣០០គ.ក -កំបោរស ៥គ.ក របៀបធ្វើ -ច្របល់វត្ថុធាតុដើមទាំង៣មុខឱ្យស្មើសាច់ (ដូចលាយស៊ីម៉ង់តិ៍) -ផ្សើមដោយទឹក សំណើមប្រមាណ ៧០% -ច្រកល្បាយវត្ថុធាតុនោះទៅក្នុងថង់ប្លាស្ទិកចងមាត់ឱ្យជិតដាក់ហាលថ្ងៃ -ឧស្សាហ៍ប្រែត្រលប់ រយៈពេល១៤ថ្ងៃយើងអាចទុកក្នុងម្លប់ដើម្បីឱ្យជីចុះកំដៅ អាចយកប្រើបាន។ របៀបប្រើ -ជីកំប៉ុសនេះ អាចយកទៅប្រើលើដំណាំគ្រប់ប្រភេទ ក្នុងកម្រិតទ្រាប់បាត ១គ.ក/ម២ និងសម្រាប់បំប៉ន។ អត្ថបទដោយៈ អ៊ាង សុផល្លែត

បទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ​ជោគជ័យ

ការចិញ្ចឹមជ្រូកមេ ១. របៀបជ្រើសរើសពូជជ្រូក ពូជជ្រូកដែលលោកពូទិញមកជាពូជជ្រូក មេថៃ ដោយទិញមកពីភូមិជិតខាង គឺភូមិធំថ្មី ។ ក្នុងការទិញនេះគាត់ជ្រើសរើសយកជ្រូកញីដែល មានលក្ខណៈដូចខាងក្រោម: – សុខភាពល្អ – ជើងមាំ និងខ្ពស់ល្មម – មានដោះច្រើន និងមិនខ្វាក់ – ខ្នងមាំ រាងកោង ស្មាទូលាយ លក្ខណៈពិសេសរបស់ជ្រូកនេះ គឺមានត្រចៀកធំ និងចិញ្ចឹមបានឆាប់ធំ ។ ២. ទ្រុង កន្លែងសង់ទ្រុង គឺនៅជាយភូមិចំងាយពីផ្ទះប្រហែល […]

ការធ្វើជីកំប៉ុសជំនួយអោយផ្លែផ្អែម

*ធាតុផ្សំ -ក្បាលត្រី (សំណល់ត្រី) 3គក -ស្ករងូ 1គក -ជី EM 0.5លីត្រ -ទឹក 10លីត្រ *វិធីធ្វើ -ដាក់ធុង ឬពាង ក្នុងម្លប់ -ដាក់ធាតផ្សំក្នុងធុង ឬពាង -កូរល្បាយ3ថ្ងៃម្តង -ទុកយ៉ាងតិច7ខែ អាចយកទៅប្រើបាន *វិធីប្រើ -យកល្បាយ1លីត្រ លាយទឹក100លីត្រ -បាញ់តាមគល់ដំណាំឈើហូបផ្លែ៕ សម្រួលអត្ថបទៈ អ៊ាង សុផល្លែត អត្ថបទល្អបន្ថែម៖ វិធីធ្វើជីអរម៉ូន ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទចេញផ្កាផ្លែលឿន […]

ធ្វើ​ដូចម្តេច​ដើម្បី​បាន​សំណាប​ថ្លោស​ល្អ​សម្រាប់់​យក​ទៅ​ស្ទូង?

ដើម្បីទទួលបានសំណាបថ្លោសល្អសម្រាប់់យកទៅស្ទូង សូមណែនាំអោយកសិករសាកល្បងអនុវត្តតាម បច្ចេកទេសទាំង ៩ ដូចខាងក្រោមៈ ១. រើសយកតែគ្រាប់ពេញសុទ្ឋល្អទៅសាបដោយរើសចេញនូវគ្រាប់ដែលមានពណ៌ និងរាងខុសធម្មតាចោល ។ កសិករអាចត្រូវចំណាយពេលច្រើនបន្តិចមែន តែការប្រើពូជសុទ្ឋល្អ នាំអោយកសិករទទួលបានផលច្រើន ហើយលក់ស្រូវបានថ្លៃទៀតផង ។ ២. យកគ្រាប់ដែលរើសហើយ ទៅត្រាំជាមួយទឹកមានជាតិស្តៅ (ទឹកដែលត្រាំជាមួយគ្រាប់សំបកឬស្លឹកស្តៅ) ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញ ពីសត្វល្អិតផ្សេងៗ ។ ៣. រៀបចំថ្នាលសំណាបគោក ដូចរងស្ពៃ ដើម្បីជៀសវាងកុំអោយសំណាបលិចទឹក ដែលនាំឱ្យវាលូតរាងវែង (លូតតែកំពស់តែមិនសូវរីកទទឹង) ។ ៤. ប្រើជីកំប៉ុស […]