ឱសថបុរាណធម្មជាតិ

មិនត្រឹមតែមានរសឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាឱសថធម្មជាតិជួយព្យាបាលរោគគេងមិនលក់យ៉ាងមានប្រសិទ្ធភាព

ព្យាបាល៖ រោគគេងមិនលក់។ មនុស្សដែលកើតរោគគេងមិនលក់គឺមានបញ្ហានៅក្នុងការគេងឱ្យលក់ ឬលក់ហើយឆាប់ភ្ញាក់ឡើងវិញ ភ្ញាក់នៅកណ្តាលយប់ ហើយនឹងមានការពិបាកក្នុងការខំគេងឱ្យលក់វិញណាស់។ លទ្ធផលនៃការរំខាននៅក្នុងការគេង ភាគច្រើនតែងតែជាការមួម៉ៅ វិបត្តិផ្លូវចិត្តអារម្មណ៍មិននឹងន ឬខ្សោយការចងចាំ។ ប្រភេទរុក្ខជាតិ៖ ផ្លែ/ផ្កាប៉ាស្យុង លក្ខណៈរុក្ខជាតិ៖ វាជារុក្ខជាតិវល្លិតោងឡើង។ -ស្លឹកឆែក ឆ្លាស់គ្នា ដែលមានកំពក -ផ្កាទោល មានទំហំធំល្មមស្រស់ស្អាត ដោយមានសណ្ឋានដូចម្កុដ ឬបាំងឆ័ត្រពណ៌ស លាយស្វាយ -ផ្លែមានរាងមូល មានអង្កត់ផ្ចិត ៥ ទៅ ៨សង់ទីម៉ែត្រ មានសារជាតិទឹក និងគ្រាប់នៅខាងក្នុង -សាច់នៅខាងក្នុងផ្លែមានក្លិនឈ្ងុយ […]

ប្រភេទរុក្ខជាតិដែលជាឱសថធម្មជាតិជួយព្យាបាលជំងឺហឺត ក្អក ជំនួយសួត បញ្ចុះទឹកនោម…

ព្យាបាលជំងឺ៖ គ្រុនចាញ់ ក្អក ជំនួយសួត បញ្ចុះលាមក ប្រមេះទឹកបាយ គ្រុន បញ្ចុះទឹកនោម ព្យាបាលហឺត បន្ទន់លាមក រើម ស្វាយ ប្រភេទរុក្ខជាតិ៖ ចំប៉ីក្រហម លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សមានកំពស់ ៣-៦ម មានមែកច្រើន ដើមមានជ័រពណ៌ស។ ស្លឹក ដុះឆ្លាស់ទងជារង្វង់ បន្ទះស្លឹកធំរាងទ្រវែង ស្រួចចុង  មានលេចទ្រនុងចេញច្បាស់។ ផ្កា ​កញ្ចុំផ្កាចេញនៅចុងមែក មានទងវែង មានពណ៌ក្រហម មានក្លិនក្រអូប មាន […]

រុក្ខឱសថដែលមានផ្លែរសជូរអែមឆ្ងាញ់ហើយមានទាំងគុណប្រយោជន៍ជួយប៉ូវកម្លាំង ហេវហត់ ព្យាបាលរោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន…

ព្យាបាល៖ ប៉ូវកម្លាំង ហេវហត់ រោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន… ប្រភេទរុក្ខជាតិ៖ ម្តេញ ឬរំដេញ ផ្នែកប្រើប្រាស់៖ សម្បក ស្លឹក ផ្លែ ការព្យាបាល៖ -សម្បក ប៉ូវកម្លាំង ហេវហត់ -សម្បក ប្រើដាំទឺកកម្តៅឲ្យស្រ្តីទើបនឹងឆ្លងទន្លេផឹក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលសម្រាលរួច -ស្លឹក អាចស្ងោរលាងដំបៅ និងរោគសើរស្បែក -ផ្លែមានម្សៅ និងមានរសជាតិផ្អែម ហូបបាន -ផ្លែអាចបញ្ចុះកម្តៅ […]

ដំណឹងល្អ សម្រាប់អ្នកមានជំងឺគ្រុនក្តៅ គ្រុនចាញ់ លើសឈាម ស្គូមរីងរៃ ព្យាបាលមិនជាកុំទាន់អស់សង្ឃឹម ជួយស៊ែរ ចែកគ្នាដឹងផង!

រុក្ខជាតិត្រូវថ្នាំសម្រាប់ព្យាបាល ជំងឺគ្រុនក្តៅ គ្រុនចាញ់ លើសឈាម ស្គូមរីងរៃ ព្យាបាលមិនជាកុំទាន់អស់សង្ឃឹម សាកល្បងយកដើមអំពិលប្រក់ផ្លែ ដើមប្រមោយដំរី ត្រចៀកទន្សាយ ប៉េងប៉ោះស្រោម ហាលស្ងួត យកមួយមុខ១ក្តាប់ល្មមស្ងោរទឹក២លីត្រ យកផឹកជាប្រចាំថ្ងៃអាចព្យាបាលជំងឺទាំងនេះបាន។   នេះជាការបង្ហោះឲ្យដឹងពីព្រះតេជគុណ ហី សុផាលីន វត្តប្រាសាទរលំជ្រៃ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សូមមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ សម្រួលដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH

សូមកុំមើលរំលងរុក្ខឱសថបុរាណខ្មែរមួយនេះ វាអាចជួយរោគស្ត្រីបានច្រើនយ៉ាង!

ព្យាបាលគ្រុនផ្ដាសាយ ចុកពោះពេលមករដូវ ទប់ឈាម ផ្សះស្បូន រុក្ខឱសថ៖ កន្ទ្រោកខ្មោច-កន្ទ្រោកឆ្អេះ   លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្ស មានកំពស់ ០.៥-១.៥ម សំបកដើមមានពណ៌ត្នោតក្រម៉ៅ មែកខ្ចីមានរោម ស្លឹក ៖ រួមស្លាបសេស សុះឆ្លាស់ទងខ្វែង កូនស្លឹកតាងស៊ុតត្រមៀច មានកូនស្លឹកពី ១៥-៣១ មាន ប្រវែងពី ១-៤ស.ម ទទឹងពី ១-២.៥ស.ម ហើយមានរោមទន់គ្របដណ្ដប់។ ផ្កា ៖ តូចៗ កញ្ចុំផ្កាចេញនៅចុងមែក […]

វិធីធ្វើទឹកពោតមានរសជាតិផ្អែមឆ្ងាញ់ ហើយចំណេញដល់សុខភាពជាអនេកទៀតផង

ផ្លែពោត មានឥទ្ធិពលប្រឆាំងការឡើងជាតិខ្លាញ់ដែលធ្វើឱ្យស្ទះសរសៃឈាម ការពារជំងឺស្លេកស្លាំង បង្កើតគ្រាប់ឈាមក្រហម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាល! ជួយចែកគ្នាដឹងផង!   – ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាលបានច្រើន – ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។ – ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។ *វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖ គ្រឿងផ្សំ៖ – ពោត ៥ ផ្លែ […]

ស្មៅកក់ក្ដាម ព្យាបាលកញ្ជ្រិល គ្រុនក្ដៅ (ប្រើខាងក្រៅ) ពស់ចឹក បូស រមាស់

ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។ កបនឹងជម្ងឺ៖ ព្យាបាលកញ្ជ្រិល គ្រុនក្ដៅ (ប្រើខាងក្រៅ) ពស់ចឹក បូស រមាស់ ឬស និងមើម ព្យាបាលកញ្ជ្រិល។ កំរិតប្រើ៖ ស្ងួត 10g-30gស្ងោរផឹកសំរាប់មួយថ្ងៃ។ គ្រុនចាញ់60g ផឹកបួនម៉ោងមុនគ្រុន។ *ហាមប្រើ ស្ត្រីមានផ្ទៃពោះ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឱសថធម្មជាតិព្យាបាលបូសថ្លើម

រូបមន្តនេះជារូបមន្តចាស់ៗបូរាណតំណតគ្នា ដែលធ្លាប់ប្រើប្រាស់ហើយមានប្រសិទ្ធភាព!   រុក្ខជាតិឱសថ៖ -ផ្ទីបន្លា -ឫសអញ្ចាញ -ស្មៅប្រមោយដំរី វិធីធ្វើ និងប្រើប្រាស់៖ – យករុក្ខជាតិឱសថខាងលើហាលថ្ងៃឱ្យស្ងួត – ប្រើប្រាស់បរិមាណស្មើៗគ្នា ទៅដាំ – ទទួលជាប្រចាំ។ *តម៖ សាច់ពណ៌ក្រហម ត្រីដែលគ្មាស្រកា ត្រីក្រាញ់ និងគ្រឿងសមុទ្រគ្រប់ប្រភេទ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឱសថបូរាណធម្មជាតិព្យាបាលហើមសួត ដំបៅសួត បូសសួត

បងប្អូនដែលមានបញ្ហាសួត ហើមសួត ដំបៅសួត បួសសួត សូមកុំទាន់អស់សង្ឃឹម ! ជួយចែករំលែកយកតែបុណ្យទៅបងប្អូន!   រុក្ខជាតិ៖ ប្រមោយដំរី ព្យាបាល៖ ហើមសួត ដំបៅសួត បូសសួត វិធីធ្វើ និងប្រើប្រាស់៖ -យកដើមប្រមោយដំរីទាំងមូលហាលឱ្យស្ងួតបន្តិច -ប្រើពី ១០-១៥ក្រាម ដាំទឹកផឹកក្នុង១ថ្ងៃ។ ក្រៅពីនេះ គេអាចយកស្លឹកប្រមោយដំរីស្រស់ មកបុកបិតព្យាបាលពិស បូសបានថែមទៀត។ ចំណាំ – ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម និងស្រ្តីមានផ្ទៃពោះ – ហាមប្រើរយៈពេលយូរ […]

ឱសថធម្មជាតិព្យាបាលការបាត់បង់រសជាតិ និងក្លិន

ព្យាបាលជំងឺ៖ បាត់បង់រសជាតិ​ និង​ក្លិន   រុក្ខជាតិ៖ ខ្ទឹមស វិធីធ្វើ -ហាន់ខ្ទឹមស ២-៣​ កំពិស -ដាក់ខ្ទឹមចូលក្នុងទឹកមួយកែវ -រំងាស់វាពី ៥-១០ នាទី វិធីប្រើប្រាស់៖ -ពិសាពេលវានៅក្តៅឧណ្ហៗ -ពិសា ២-៣ ដងជារៀងរាល់ថ្ងៃ។ សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។** សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត