ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល

មុននឹងបង្ហាញរូបមន្តធម្មជាតិសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល សូមស្វែងយល់ពីជំងឺនេះជាមុនសិនថា ជំងឺនេះជាអ្វី មានរោគសញ្ញាអ្វីខ្លះ? និងការណែនាំខ្លីៗមួយចំនួនដើម្បីជួយអ្នកឱ្យយល់អំពីជំងឺនេះ ដើម្បីអោយអ្នកអាចជួយសង្គ្រោះជីវិតរបស់អ្នក ឬអ្នកដទៃបាននៅថ្ងៃណាមួយដែលអ្នកប្រទះជួប។ ១.ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ជាអ្វី? ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅខួរក្បាលគឺមិនផ្អាកឬកាត់បន្ថយ។ នៅពេលនេះកើតឡើងខួរក្បាលមិនទទួល បានអុកស៊ីសែន គ្រប់គ្រាន់ ឬ សរធាតុចិញ្ចឹមដែលបានបណ្តាល ឱ្យកោសិកាខួរក្បាលស្លាប់។ ប្រភេទសំខាន់ទាំងបីនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺ ជំងឺ ស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (transient ischemic attacks) ជំងឺស្ទះសរសៃឈាមខួរក្បាល ( ischemic stroke) និង ជំងឺដាច់សរសៃឈាមខួរក្បាលដោយហូរឈាម […]

ញ វល្លិ៍ រុក្ខជាតិឱសថកបនឹងជំងឺយ៉ាងច្រើន

រុក្ខជាតិ៖ ញ វល្លិ៍ លក្ខណៈរុក្ខជាតិ ៖ ជាវល្លិ ប្រវែង១០ម ស្លឹក ៖ ស្លឹករាងពងក្រពើ ឬពងក្រពើស្រួចចុង មានប្រវែងពី២-១២.សម ទទឹង៤សម ផ្ទៃរលោង ឬមាន រោមតិចៗនៅខាងក្រោម ទងស្លឹកមានប្រវែង១សម     ផ្កា ៖ ដុះជាកញ្ចុះ ចេញពីចុងមែក មានវិជ្ជមាត្រ ៦មម ពណ៌ស ផ្លែ ៖ ផ្លែរួម មានគ្រាប់ជាប់គ្នា ផ្លែចាស់ពណ៌លឿង […]

ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ

ឈូកដុះក្នងបឹងបួរ ត្រពាំង អាចមានអាយុជាច្រើនឆ្នាំ។ ឈូកមានច្រើនប្រភេទ និងពណ៌ដែលនិយមដាំគឺ ស និង ស៊ីជំពូ។ ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ មិនត្រឹមតែបរិភោគជាចំណីអាហាទេ តែអាចជួយដល់ជំងឺជាច្រើនដែលយើងនឹកស្មានមិនដល់។ ឈូកត្រូវបានជនជាតិចិននិយម និងមានជំនឿរាប់ពាន់ឆ្នាំមកហើយ ចាត់ជាឱសថសួគ៌ ជាពិសេសគឺគ្រាប់ឈូក និងបណ្តូលតែម្តង។ ក្នុងគ្រាប់ឈូកស្រស់ ឬស្ងួត បរិបូណ៌ដោយ Carbohydrate , Proteine , Vit A […]

រូបមន្តធ្វើឱសថពីធម្មជាតិជ្រលក់សក់កុំឱ្យស្កូវមុនវ័យ

រូបមន្តទី១ * គ្រឿងផ្សំមាន៖ ១-វល្លិ៍បណ្តូលពេជ្រស្រស់ៗ ១០០-២០០ ក្រាម។ ២-ទឹកលាងអង្ករ (ទឹកអង្ករ) ១ ចានចង្កឹះ។ * វិធីធ្វើ៖ ហាន់វល្លិ៍បណ្តូលពេជ្រខ្លីៗ ប្រវែង ២-៣ ថ្នាំងដៃ រួចបុកឱ្យល្មមបែក បន្ទាប់មកដាក់ក្នុងឆ្នាំងជាមួយទឹកលាងអង្ករ ស្ងោរឲ្យពុះ ១០០ អង្សាសេ។ រួចសំរឹត ឬត្រងយកទឹកដាក់ក្នុងដបដោយបិទគម្របឲ្យជិត។ * វិធីប្រើ៖ យកទឹក មកលាបសក់ក្បាលឱ្យជោគ ឈ្លីលើសក់ក្បាលឲ្យសព្វ រួចផ្អាប់ទុកលើក្បាលរយៈពេល ១៥ […]

ស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាម និងគ្រុនចាញ់បាន កំចាត់ជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព

មិនគួរឲ្យជឿ ស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាម និងគ្រុនចាញ់បាន កំចាត់ជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាពទៀតផង វិធីធ្វើ៖ យកស្លឹកល្ហុងខ្ចីល្មម ៥០ក្រាម លាងទឹកឲ្យស្អាតកិនច្របាច់យកទឹករបស់វាដោយមិនមានលាយទឹកបន្ថែមនោះទេសម្រាប់ផឹកក្នុងមួយថ្ងៃ ដែលវាជួយបង្កើនបរិមាណអង់ហ្ស៊ីម និងប្លាកែតក្នុងឈាមរបស់យើងឡើងវិញ ផឹកទឹកនេះក្នុងរយៈពេល៣ថ្ងៃនោះអ្នកជម្ងឺនឹងបានធូរស្រាល។ អ្នកដែលកើតជម្ងឺគ្រុនឈាមបណ្តាលឲ្យចុះខ្សោយបរិមាណប្លាកែតនៅក្នុងឈាមរបស់យើង ដែលធ្វើឲ្យប្រព័ន្ធការពារក្នុងកាយរបស់យើងថយចុះយ៉ាងរហ័ស។ ជំងឺគ្រុនឈាមជាជំងឺបង្កឡើងដោយវីរុសរបស់មូសខ្លា ដែលអ្នកមានជំងឺនេះអាចមានគ្រោះថ្នាក់ដល់ជីវិតនៅមានរោគសញ្ញាដងដូចជាគ្រុនក្តៅខ្ពស់ ឈឺក្បាលធ្ងន់ធ្ងរ ឈឺសាច់ដុំ ឈឺសន្លាក់ កន្ទួលក្រហម ឡើងក្រហមនៅលើរាងកាយ។ ** ចំណាំ៖ ប្រសិនបើអ្នកសង្ស័យថាមានជម្ងឺគ្រុនឈាម នោះប្រញាប់បញ្ជូនអ្នកជម្ងឺទៅមន្ទីពេទ្យជាបន្ទាន់។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនមុននឹងអនុវត្តតាមវិធីខាងលើ។ វិធីនេះអាចអនុវត្តប្រសិនបើអ្នកមិនមានវិធីណាផ្សេងដែលអាចជួយសង្គ្រោះអ្នកជម្ងឺបាន។ » អត្ថប្រយោជន៍ផ្សេងៗទៀតរបស់ស្លឹកល្ហុង៖ – ដោយប្រើវិធីខាងលើ […]

បញ្ឈប់ជំងឺគាំងបេះដូងក្នុងរយៈពេល១នាទី

* ជួយសង្គ្រោះអ្នកជម្ងឺបន្ទាន់៖ បើមានអារម្មណ៍ថាចុកទ្រូងឆ្វេងហើយតឹងណែនពិបាកដកដង្ហើមត្រូវ ឲ្យផឹកម្សៅម្ទេស១ស្លាបព្រាកាហ្វេលាយជាមួយទឹក១កែវភ្លាម តែបើអ្នកជម្ងឺបាត់ស្មារតីយកម្សៅម្ទេសលាយទឹកបន្តិច រួចបន្តក់ក្រោមអណ្តាត ៣ ឬ ៤តំណក់។ ធ្វើដូចនេះអ្នកជម្ងឺអាចដឹងខ្លួនវិញ។ * របៀបធ្វើថ្នាំស្រាម្ទេសទុកប្រើបានយូរ៖ – ម្សៅម្ទេស ម្ទេសស្រស់៤ផ្លែ ស្រាខ្លាំង 50% (អាចស្រា vodka) ដប១មានចំណុះ១លីត្រ – ដាក់ម្ទេសស្រស់ និងម្សៅម្ទេសត្រាំក្នុងស្រា ក្រឡុកឲ្យចូលគ្នា រួចបិតឲ្យជិតទុកប្រហែល ២៨ថ្ងៃ អាចប្រើបាន។ រក្សានៅកន្លែងស្ងួត និងត្រជាក់ បើចង់ឲ្យខ្លាំងទុករហូត៣ខែ […]

វិធីសម្រកទម្ងន់តាមបែបធម្មជាតិ! សូមសាកល្បងមើលមិនអស់លុយទេ ព្រោះដើមនេះអាចដាំបានជិតផ្ទះ!!

ហេហេ លាហើយភាពធាត់! GOOD BYE EXTRA WEIGHT ជំងឺ/ILLNESS: សម្រកទម្ងន់/WEIGHT LOSS រុក្ខជាតិ/PLANT: ស្លឹកម្រុំ/Moringa leaves គ្រឿងផ្សំ/INGREDIENTS: -ទឹក ២៣៥មីលីលីត្រ/235 ml of water – ស្លឹកម្រុំស្រស់ ១/៤ពែង/  ¼ cup of fresh moringa leave – ក្រូចឆ្មារមួយចំហៀង/ Half a […]

វិធីពន្យារកំណើតបែបធម្មជាតិ/ KHMER NATURAL REMEDY BIRTH CONTROL

  ជំងឺ/ILLNESS: ពន្យារកំណើត/Birth control រុក្ខជាតិ/PLANT: ស្លឹកជីវ៉ាន់ស៊ុយ/Parsley វិធីធ្វើ/INSTRUCTION: ដាំទឹក ១លីត្រ អោយពុះ Boil one liter of water បង់ស្លឹកជីវ៉ាន់ស៊ុយស្ងួត ឬស្រស់មួយក្តាប់ Put a handful of fresh or dried parsley leaves into the boiling water […]

ប្រហែលជាមានបងប្អូនខ្លះមិនទាន់ដឹងទេ! #វិធីធម្មជាតិងាយៗក្នុងការកម្ចាត់សត្វអាសិរ្ពិស! ជួយចែករំលែកឱ្យបងប្អូនយើងដឹងផង

ប្រហែលជាមានបងប្អូនខ្លះមិនទាន់ដឹងទេ! #វិធីធម្មជាតិងាយៗក្នុងការកម្ចាត់សត្វអាសិរ្ពិស! ជួយចែករំលែកឱ្យបងប្អូនយើងដឹងផង វិធីធម្មជាតិងាយៗក្នុងការកម្ចាត់សត្វអាសិរ្ពិស វត្ថុធាតុដើម ៖ សំបកក្រូចសេីច វិធីធ្វើ ចិតសំបកក្រូចសើចស្ដើងៗ វិធីប្រើប្រាស់ យកទៅដាក់នៅកន្លែងកៀនកោះផ្សេងៗក្នុង ឬក្រៅគេហដ្ឋាន។ កំណត់ចំណាំ វាអាចបណ្តេញសត្វអាសិរ្ពិសបានយ៉ាងមានប្រសិទ្ធភាព ដោយមិនប៉ះពាល់ដល់សុខភាព។  

ទ្រាំល្វីងបន្តិចបើមានរោគទឹកនោមផ្អែម!

ថ្នាំជួយបន្ថយរោគទឹកនោមផ្អែម ១ ដើមក្លិនទា   ២ ស្លឹកម៉ៃសាក់ ៣ ស្លឹកភ្លូ ៤ ដើមទាបបារាំង ៥ ដើមទទឹម របៀបផ្សំថ្នាំ៖ ដើមក្លិនទា ៦ខាំ ស្លឹកម៉ៃសាក់ ៦ខាំ ស្លឹក ឬដើមភ្លូ ៦ខាំ ស្លឹក ឬដើមទៀបបារាំង ៦ខាំ ដើមទទឹម ១គីឡូក្រាម លាយចូលគ្នាស្ងោរជាមួយទឹក ១កំសៀវ ផឹកជាប្រចាំធម្មតា។ ប្រភព៖ kongheananvantagedisadvantage […]