ឱសថបុរាណធម្មជាតិ

វិធីសម្រកទម្ងន់បានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត តាមបែបធម្មជាតិ

ក្រៅពីជួយសម្រកទម្ងន់ហើយ រូបមន្តធម្មជាតិនេះក៏ជួយបន្សាបរាល់បាក់តេរីដែលមានក្នុងរាងកាយរបស់អ្នក ព្រមទាំងជួយបង្កើននូវកម្រិតថាមពលដល់អ្នកថែមទៀងផង។ គ្រឿងផ្សំ៖ -ក្រូចឆ្មារ ៥ផ្លែ  (ក្រូចឆ្មារពណ៌លឿងក៏បាន) -ទឹកធម្មតា ២លីត្រ -ខ្ញី ១ដុំតូច -ខ្ទឹមស ៤-៥កំពឹស។ វិធីធ្វើ ៖ -កាត់ផ្លែក្រូចឆ្មារ (កុំចិតសម្បកចេញ) ជា ២ចំណែក -ច្របាច់យកទឹកចេញឱ្យអស់ -បកសម្បកខ្ទឹមស និងខ្ញីឱ្យស្អាត រួចកៀបយកតែទឹក -យកល្បាយទឹកខ្ទឹមស និងខ្ញីលាយទឹកក្រូចឆ្មារ កូរឱ្យសព្វ -ដាំទឹកធម្មតា ២លីត្រ ឱ្យពុះ -ដាក់ក្រូចឆ្មារ […]

វិធីធ្វើទឹកពោតមានរសជាតិផ្អែមឆ្ងាញ់ ហើយចំណេញដល់សុខភាពជាអនេកទៀតផង

ផ្លែពោត មានឥទ្ធិពលប្រឆាំងការឡើងជាតិខ្លាញ់ដែលធ្វើឱ្យស្ទះសរសៃឈាម ការពារជំងឺស្លេកស្លាំង បង្កើតគ្រាប់ឈាមក្រហម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាល! ជួយចែកគ្នាដឹងផង! – ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាលបានច្រើន – ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។ – ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។ *វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖ គ្រឿងផ្សំ៖ – ពោត ៥ ផ្លែ ឬច្រើនជាងនេះ […]

វិធីប្រើប្រាស់ក្រូចឆ្មារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកបានរហូត ៥០%

ព្យាបាល៖ បង្ការ និងប្រឆាំងមហារីក កាត់បន្ថយហានិភ័យកើតជំងឺមហារីកបានរហូត ៥០% វិធីធ្វើ និងប្រើប្រាស់៖ -យកក្រូចឆ្មារប្រមាណកន្លះគីឡូក្រាម មកលាងឱ្យស្អាត -ត្រាំក្នុងទឹកអំបិល (ដាក់អំបិលឡមៗ កុំប្រៃពេក) ប្រមាណ ១០ ទៅ ១៥នាទី -ស្រង់ដាក់លើចានសំប៉ែត ហើយយកស្បោងមករុំ -ដាក់ក្លាសេក្នុងទូទឹកកកប្រមាណ ៥ ទៅ ៦ ម៉ោង -យកក្រូចឆ្មារនោះមកកោសទាំងសំបក (ដូចក្នុងរូប) -យកវាមកលាយជាមួយទឹកផ្លែឈើកិន ឬបន្លែគ្រប់មុខ ហើយបរិភោគ។ ក្នុងរយៈពេល ១ ទៅ […]

ឱសថធម្មជាតិព្យាបាលក្ដៅក្នុង

-ឈ្មោះរុក្ខជាតិ ៖ ស្មៅត្រឡប់ពពក -ឈ្មោះវិទ្យាសាស្ត្រ៖ Desmodium styracifolium (Osb.) Merr. -អំបូរ៖ FABACEAE -ព្យាបាល៖ ក្ដៅក្នុង -លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិដើមតូចកំពស់ ៤០-១៥០ ស.ម.ជារុក្ខជាតិប្រភេទវារ ។ ដើមកោង ធ្លាក់ ចុះដល់ដី ហើយដុះឫសនៅថ្នាំងតមកដើមចាប់ឈរឡើង ។ មែកខ្ចី រាងដូចស៊ីឡាំង មានចង្អូរ និងមានរោមពណ៌ច្រេះដែក ។ -ស្លឹក៖ ស្លឹកដុះរាយមានស្លឹកតូចៗ ១ […]

សញ្ញាបញ្ជាក់ថា ថ្លើម មានជាតិពុល និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម

សញ្ញាបញ្ជាក់ថា ថ្លើម មានជាតិពុល ជាតិខ្លាញ់ក្នុងថ្លើម និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម ថ្លើមគឺជាសរីរាង្គដែលមានតួនាទីបំលែងជាតិពុលទៅជាកាកសំណល់ និងបញ្ចេញមកវិញក្នុងទម្រង់ជាទឹកនោម និងលាមក។ សព្វថ្ងៃនេះផលិតផលគីមីជាច្រើន បានធ្វើឱ្យថ្លើមរបស់អ្នកប្រែមកជាមានភាពមិនប្រក្រតី និងអសមត្ថភាពក្នុងការបញ្ចេញជាតិពុល បង្កជាកោសិកាខ្លាញ់ត្រង់តំបន់ពោះ ដែលហៅថាជាជំងឺជាតិខ្លាញ់ក្នុងថ្លើម។ ជំងឺជាតិខ្លាញ់ក្នុងថ្លើមនេះ មានពីរប្រភេទ ដែលមួយបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងញឹកញាប់ និងមួយទៀតបណ្តាលមកពីការទទួលទានអាហារមានកម្រិតកូឡេស្តេរ៉ូលខ្ពស់។ ខាងក្រោមនេះគឺជារោគសញ្ញាគ្រោះថ្នាក់មួយចំនួន ដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ៖ 1. មានក្លិនមាត់ ប្រសិនបើសុខភាព និងអនាម័យមាត់ធ្មេញរបស់អ្នកល្អ ប៉ុន្តែបែរជាមានខ្យល់ដង្ហើមអាក្រក់ នោះអ្នកប្រហែលជាមានបញ្ហាទាក់ទងនឹងសុខភាពថ្លើមហើយ។ ២. គ្មានកំលាំងកំហែងទាល់តែសោះ ជាតិពុលក្នុងរាងកាយ […]

ឱសថអាយុវឌ្ឍនៈ វល្លិ៍បណ្ដូលពេជ្រត្រាំនឹងទឹកឃ្មុំ

ឱសថអាយុវឌ្ឍនៈ វល្លិ៍បណ្ដូលពេជ្រត្រាំនឹងទឹកឃ្មុំ ទាំងជាឱសថបុរាណខ្មែរ  ស្រុកខ្មែរក៏សំបូរវល្លិ៍បណ្ដូលពេជ្ររកបានងាយ វិធីធ្វើក៏ងាយៗ។ រុក្ខជាតិ៖ វល្លិ៍បណ្ដូលពេជ្រ ព្យាបាល៖ បំបាត់រោគនានា ជាពិសេសជួយបំបាត់រោគតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព និងជួយធ្វើអោយចរន្តឈាម និងខ្យល់ដើរបានស្រួលមិនឈឺចុកចាប់ហត់នឿយក្នុងរាងកាយបានល្អទៀតផង ។ វិធីធ្វើ និងប្រើប្រាស់៖ -យកដើមវល្លិ៍បណ្ដូលពេជ្រស្រស់ៗមកលាងទឹកអោយស្អាត -ហាន់ ឬចិញ្ច្រាំជាកង់ខ្លីៗប្រមាណ មួយទៅពីរថ្នាំងដៃ -ត្រាំជាមួយនឹងទឹកឃ្មុំពិតៗ ទឹកឃ្មុំដែលបានពីធម្មជាតិពិតៗ ត្រាំទុករក្សាយ៉ាងតិច ១៥ ថ្ងៃ -ទទួលទាន មួយថ្ងៃ ១-២ កង់ មុនពេលចូលគេង។ *សូមពិនិត្យ […]

សព្វគុណស្លឹកឫស្សីសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលង

បងប្អូនមានដឹងទេថា ស្លឹកឫស្សីជារុក្ខឱសថមួយដែលផ្តល់សព្វគុណយ៉ាងប្រសើរសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលងទេ! ជាធម្មតាយើងតែងតែយកឫស្សីមកកែច្នៃធ្វើផ្ទះ តុ ទូ ឬគ្រឿងសង្ហារឹមផ្សេងៗ ឯទំពាំងវិញ យើងក៏យកមកបរិភោគ ប៉ុន្តែលើសពីនេះ បងប្អូនមានដឹងទេថា ស្លឹកឫស្សីគឺជារុក្ខឱសថមួយដែលផ្តល់សព្វគុណយ៉ាងប្រសើរសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលង! ស្លឹកឫស្សីពោរពេញដោយសារធាតុចិញ្ចឹមល្អៗជាច្រើន ដែលយើងអាចទាញប្រយោជន៍សម្រាប់សុខភាព។ ខាងក្រោមជារូបមន្តតែស្លឹកឫស្សីសម្រាប់សុខភាព៖ រុក្ខជាតិ៖ ស្លឹកឫស្សី វិធីធ្វើ និងប្រើប្រាស់៖ -យកស្លឹកឫស្សីស្រស់ៗ លាងឱ្យស្អាត ឬក៏យកស្លឹកឫស្សីក្រៀមក៏បាន ចំនួនសមល្មម ឬ ១ស្លាបព្រាកាហ្វេ -ដាក់នៅក្នុងប៉ាន់តែ ឬឆ្នាំង -ចាក់ទឹក ២ […]

ឱសថធម្មជាតិព្យាបាលក្អក ផ្តាសាយតូច ធំ មានប្រសិទ្ធភាព១០០%

រូបមន្តនេះល្បីដល់ប៉ែកអឺរ៉ុប! នេះជាបទពិសោធ៍ពិតៗរបស់ម្ចាស់គណនីហ្វេកប៊ុក Sorn Sok គាត់ទទួលទានហើយ មានប្រសិទ្ធភាព១០០% ហើយចង់ចែករំលែកបន្តដល់បងប្អូនដែលមានជំងឺនេះបានសាកល្បងទាំងអស់គ្នា។ បងប្អូនដែលក្អក ផ្តាសាយតូច ធំឈប់បារម្ភបានហើយ សាកល្បងរូបមន្តងាយៗ ខាងក្រោមនឹងបានជាសះស្បើយ។ ព្យាបាល៖ ក្អក ផ្តាសាយតូច ធំ រុក្ខជាតិ៖ ខ្ញី វិធីធ្វើ៖ -មើមខ្ញី 0,5គីឡូក្រាម ហាន់ស្តើងៗ -ស្ងោរឱ្យពុះ វិធីប្រើប្រាស់៖ -ចាក់ទឹកក្តៅឧណ្ហៗកន្លះលីត្រក្នុងកែវ ឬដបទឹកសុទ្ធ លាយនឹងទឹកឃ្មុំសុទ្ធ១ស្លាបព្រាបាយ -កូរឱ្យសព្វ -ផឹកពេលណាក៏បាន ឬកំពុងក្អក […]

ប្រើរូបមន្តនេះតែ3ថ្ងៃនឹងបាត់ក្អក

ប្រើរូបមន្តនេះតែ3ថ្ងៃនឹងបាត់ក្អក! *វិធីព្យាបាល -មនុស្សធំ ៖ ហូបជីរអង្កាម និងអំបិលម្រេច ច្របាច់ ក្រូចឆ្មារបន្តិច -ក្មេងក្រោម3ឆ្នាំ ៖ យកជីអង្កាមមកបុកល្មម កុំហ្មត់ ពេក ចាក់ទឹកដូងចូលបន្តិច ញ៉ាំម្តង1ស្លាបព្រាកាហ្វេ មួយថ្ងៃ3ដង។ *សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឱសថធម្មជាតិព្យាបាលរលាកទងសួត

ផ្នែកប្រើប្រាស់៖ ឬស ដើម ឈ្មោះរុក្ខជាតិ៖ កញ្ជីបាយដាច វិធីប្រើ -យកឬស និងដើម 15-30ក្រាម ស្ងោរទឹកផឹកក្នុង មួយថ្ងៃ -បើកោសយកសំបកមកហាល រួចជក់ ព្យាបាលរលាកច្រមុះ។ ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្រ បុរាណ្យនៃក្រសួងសុខាភិបាល។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត