ឱសថបុរាណធម្មជាតិ

រូបមន្តពិសេសធម្មជាតិសម្អាតសួត ពិសេសអ្នកដែលជក់បារី

ខាងក្រោមជារូបមន្តពិសេសធម្មជាតិសម្អាតសួត ពិសេសអ្នកដែលជក់បារី! ពិសា​ហើយ បងប្អូន​នឹង​ឃើញ​ប្រសិទ្ធភាព​សឹង​មិន​ជឿ​នឹង​ភ្នែក​! ​គ្រឿងផ្សំ​ ​    ​- ម្សៅ​រមៀត ២ ស្លាបព្រា​បាយ​ពេញ​ ​    ​- ខ្ញី ១ មើម​ ​    ​- ខ្ទឹមបារាំង ៤០០ ក្រាម​ ​    ​- ស្ករត្នោត ៤០០ ក្រាម​ ​    ​- ទឹក ១ លីត្រ​។ […]

ព្យាបាលដើរមិនរួចដោយសារប្រេះឆ្អឹង ឬឈឺសន្លាក់រ៉ាំរ៉ៃ

ស្ត្រីជនជាតិថៃមួយរូបឈ្មោះ ម៉ុង និយាយថា ម្តាយគាត់ឈឺជើងត្រង់កន្លែងប្រេះឆ្អឹង និងឈឺសន្លាក់ មិនអាចដើររួចទេ ប៉ុន្តែគាត់បានសាកល្បងវិធីបុរាណមួយ ស្រាប់តែជើងម្តាយចំណាស់ ៦០ ប្លាយអាចដើរឡើងវិញបាន។ គាត់និយាយថា ទឹកស្លឹកគ្រៃអាចជួយបន្ថយការរលាក និងឈឺចាប់យ៉ាងពូកែ។ គាត់បានអនុវត្តសម្រាប់ព្យាបាលជើងម្តាយរបស់គាត់ ដោយយកស្លឹកគ្រៃដាំឱ្យពុះ រួចឱ្យម្តាយត្រាំជើងដែលប្រេះ និងឈឺសន្លាក់នោះក្នុងទឹកស្លឹកគ្រៃនោះ។ បន្ទាប់ពីអនុវត្តតាមវិធីនេះអស់មួយឆ្នាំមកនោះ ជើងម្តាយគាត់ក៏អាចដើរឡើងវិញបាន ហើយឈឺសន្លាក់ទាំងឡាយក៏បាត់អស់រលីងដែរ។ គាត់ថា គ្មានផ្នែកវិទ្យាសាស្ត្រណាបញ្ជាក់ថាវាអាចព្យាបាលឆ្អឹងប្រេះឬបាក់ ឬព្យាបាលសន្លាក់ទេ ប៉ុន្តែម្តាយគាត់បានសាកល្បង និងឃើញមានប្រសិទ្ធភាពពិតមែន។ ត្រូវត្រាំជើងក្នុងទឹកស្លឹកគ្រៃដាំពុះ (ទុកឱ្យត្រជាក់សិន) មួយថ្ងៃពីរដង ដោយចាក់វាចូលក្នុងចានដែកមួយទុកត្រាំ ត្រាំប្រហែលជាកន្លះម៉ោង។ […]

ផ្លែ​ស្រកានាគ ​​អត្ថប្រយោជន៍ដ៏សម្បើមដល់សុខភាព​

ផ្លែស្រកានាគ​​ត្រូវ​ ​អ្នកជំនាញ​អះអាងថា ផ្ទុក​សារធាតុចិញ្ចឹម​រាងកាយ​មិន​ចាញ់​ផ្លែឈើ​ផ្សេងៗ​ឡើយ ។ ក្រៅពី​វីតាមីន វា​ក៏​សម្បូរ​ដោយសារ​ធាតុ​រ៉ែ​ផងដែរ ហើយផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាងសម្បើមដូចខាងក្រោម​ ៖ ១-​​សំបូរទៅដោយ​សមាសធាតុ​ប្រឆាំង​អុកស៊ីដកម្ម ​ជួយ​ឱ្យ​រាងកាយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ក៏ដូចជា ធាតុ​ដែលនាំឱ្យ​កើត​មហារីក ។ ២-​ជួយ​ទប់ស្កាត់​​ការវិវត្តិនៃស្បែក៖ ​ ទទួលទាន​ផ្លែឈើ​នេះ​នឹង​ជួយ​ឱ្យ​ស្បែក​តឹង​ណែន ក្មេង​ជាង​វ័យ​និង​មាន​សុខ​ភាពល្អ ។ វិធី​មួយទៀត គេ​អាចយ​កវា​ទៅ​បិទ​លើ​ស្បែ​កមុខ ទុកចោល​១៥-២០​នាទី ទើប​លាងជម្រះ​ដោយ​ទឹក​ធម្មតា ។​ ៣-​ជួយ​ឱ្យ​សុខភាព​បេះដូង​ល្អប្រសើរ​ ៖ ​ផ្លែ​ស្រកានាគ​គឺជា​ជម្រើស​ល្អ​មួយ វា​ជួយ​កែលំអ​សុខភាព​បេះដូង ដោយ​បញ្ចុះ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ តែ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។​ ៤-​ជួយ​គ្រប់គ្រង​ […]

ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក

ព្យាបាលជំងឺ៖ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក ប្រភេទរុក្ខជាតិ៖  ត្រកួន ក្រៅពីនេះ ត្រកួនក៏អាចព្យាបាល  នោមតិច នោមឈាម ឈាមច្រមុះ ក្អកធ្លាក់ឈាម ធ្លាក់ឈាមឫសដូងបាត កើតបូស ស្បែកកើតពងខ្ទុះ និងឆ្កែខាំបានថែមទៀងផង។ វិធីធ្វើ និងប្រើប្រាស់៖ -យកត្រកួនទាំងឫសកន្លះគីឡូ រហូតដល់មួយគីឡូ បុកពូតយកទឹកហូប ឬស្ងោរសណ្តែកបាយ ១២០ ក្រាម ជាមួយវល្លិអែម ៣០ក្រាម ផឹកបន្ថែមទៀតកាន់តែប្រសើរ -បើនោមឈាម ឫសដូងបាតឈាម គេយកត្រកួនស្រស់ ០.៥ […]

ព្យាបាលជំងឺថ្លើម និងជំនួយតម្រងនោម

ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជំងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។ ព្យាបាលជំងឺ    ៖ ថ្លើម និងជំនួយតម្រងនោម ប្រភេទរុក្ខជាតិ ៖ ផ្កាត្នោតឈ្មោល វិធីធ្វើ៖ -ចិតផ្កាត្នោតឈ្មោលខ្ចីជាចម្រៀកៗតូចៗ -យកទៅលីង ឬហាលឱ្យស្ងួត។ វិធីប្រើប្រាស់៖ -ទឹកធ្វើជាតែពិសារជាប្រចាំ។  វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។ ចំណាំ៖ អ្នកដែលធ្លាប់ពិសាស្រាច្រើន ហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើ នឹងទទួលបានលទ្ធផលគាប់ប្រសើរ។ ផ្កាត្នោត​ឈ្មោល​វា​សមប្រកប​នឹង​ជំងឺ​ច្រើន​មុខ​ណាស់ ដូចជា​ជំងឺ​គ្រឿងក្នុង​មាន​ថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះ​ឈឺ​តម្រងនោម ព្រមទាំង​រោគ​ស្ត្រី ទៀតផង។​ […]

ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់

ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់ ១. តែម្រុម៖ ប្រឡេះស្លឹកដាក់ហាលក្នុងម្លប់រហូតឡើងស្រួយ ទើបយកទៅបុកឲ្យម៉ត់ ច្រកដាក់ ដបកែវបិទឲ្យជិត។ ២. ទឹកម្រុម៖ -តែម្រុម ១ស្លាបព្រាបាយ -ទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាបាយ -ក្រូចឆ្មារ ១ចំហៀង (ត្រជាក់ ឬ ក្តៅ ទៅតាមចំណូល) ឆុងហូប១ថ្ងៃ១កែវ។ ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់តាមរយៈការស្រាវជ្រាវកន្លងមក។ ម្រុមសម្បូរទៅដោយវីតាមីន និងធាតុរ៉ែច្រើនប្រភេទសំខាន់ៗ ដូចជា Carbohydrate […]

ត្បែងព្យាបាលជំងឺច្រើនមុខមិនគួរឱ្យជឿ

លក្ខណៈរុក្ខជាតិ៖ ដើមឈើកម្ពស់ពី ១៥ ទៅ ២០ម មានដើមមូលត្រង់ មានមែកខ្លី រោមច្រើនពណ៌ប្រផេះ ឬត្នោត សំបកដើមក្រាស់ពណ៌ប្រផេះត្នោត ប្រេះជាក្រហែងជ្រៅ។ មានដុះនៅតាមព្រៃល្បោះ លើដីល្បាយខ្សាច់ រុក្ខជាតិ៖ ត្បែង ការប្រើប្រាស់៖ -ស្លឹក៖ មានជាតិចត់ ស្ងោរដាក់អំបិលបន្តិចយកទឹកមកបៀម កុំឱ្យឈឺធ្មេញ ធ្វើឱ្យធ្មេញរឹងមាំ -ស្លឹក៖ ហូបកុំឱ្យមានកូន -ជ័រ៖ ព្យាបាលប្រមេះទឹកបាយ ជំងឺស្បែក (កម រមាស់) ។ល។ -សំបកដើម៖ […]

ឱសថធម្មជាតិព្យាបាលគ្រុនក្តៅ និងជំនួយទឹកដោះឱ្យសំបូរ

ព្យាបាល៖ គ្រុនក្តៅ និងជំនួយទឹកដោះឱ្យសំបូរ លក្ខណៈរុក្ខជាតិ៖ តិណជាតិមានមើម កម្ពស់ ១ ទៅ ១.៣ម។ មើមបែកក្តៀងច្រើន មានមើមពណ៌ស ខាងក្រៅ ខាងក្នុងពណ៌លឿងស្រស់ ដុះនៅស្ទើរគ្រប់តំបន់ ឬយកមកដាំធ្វើជាគ្រឿងទេស។ មើមមានរសជាតិល្វីង ប្រហាត ហិរ ក្លិនប្រហើរ។ វិធីធ្វើ និងប្រើប្រាស់៖ -យកមើមហាលឱ្យស្ងួត -ប្រើក្នុងកម្រិត ២០ ទៅ ៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ […]

ឱសថបូរាណធម្មជាតិព្យាបាលអាការៈហ៊ឹងត្រចៀក

ព្យបាល៖ ហ៊ឹងត្រចៀក រុក្ខជាតិ៖ ប៉ប្រក លក្ខណៈរុក្ខជាតិ៖ បណ្ណជាតិផ្ញើប្រាណ លើដើមឈើ ឬលើផែនថ្ម ដុះនៅតាមដើមឈើ ឬផ្ទាំងថ្ម បន្តពូជដោយស្ព័រ វិធីធ្វើ និងប្រើប្រាស់៖ -យកមើមហាលឱ្យស្ងួត -ប្រើកម្រិត ៦ ទៅ ១២ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ។ -គេអាចយកមើមស្រស់ ១៥ក្រាម ទៅត្រាំស្រា សម្រាប់ព្យាបាលសន្លាក់ដៃជើង របួសបោកទង្គិច បាក់ឆ្អឹង ហើយយកមើមស្រស់បុកបិតពីក្រៅផងដែរ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ […]

ជំងឺលើសឈាម ស្ទះសរសៃឈាម ព្យាបាលដោយឱសថធម្មជាតិនេះ

ដំណឹងល្អ សម្រាប់អ្នកដែលមានជំងឺលើសឈាម ស្ទះសរសៃឈាម! ព្យាបាលដោយឱសថធម្មជាតិនេះ មិនចំណាយប្រាក់ឡើយ។ អាចជួយឲ្យស្រកគីឡូបាន៥គីឡូក្នុងរយៈពេល២ខែទៀតផង។ ជួយស៊ែរបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យដែរ! វិធីធ្វើ៖ – ដាំទឹកក្ដៅ ហើយយកខ្ទឹមសបកសំបកចេញ ដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិស សម្រាប់ទឹក១កែវ – ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ទុកប្រមាណ១០នាទី ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។ ជាពិសេស វាអាចសំរកទំងន់បានទៀតផង ម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ69គឺឡុ គាត់ហូប2ខែស្រកអស់5គឺឡូ ហើយជម្ងឺក៍ធូរស្រាល97% ទើបខ្ញុំហ៊ាននិយាយ។ […]