Other News

វិធីធ្វើត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំឆ្ងាញ់ៗ!

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, អំបិល, គល់ស្លឹកគ្រៃ ១គល់, ស្លឹកក្រូចសើច ២សន្លឹក, ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ, ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស, ម្ទេសហាន់ល្អិតៗ (ដាក់តាមចំណូលចិត្ត), អំពិលទុំ ២ស្លាបព្រាបាយ, ទឹកត្រី ៥ស្លាបព្រាបាយ, ស្ករ ៥ស្លាបព្រាបាយ, អំបិលបន្តិច, ទឹក កន្លះកូនចានចង្កឹះ, ប្រេងសម្រាប់បំពងត្រី, នំបញ្ចុក, បន្លែអន្លក់មានដូចជា សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ(ស្រុះទឹក) […]

រុក្ខឱសថដែលមានផ្លែរសជូរអែមឆ្ងាញ់ហើយមានទាំងគុណប្រយោជន៍ជួយប៉ូវកម្លាំង ហេវហត់ ព្យាបាលរោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន…

ព្យាបាល៖ ប៉ូវកម្លាំង ហេវហត់ រោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន… ប្រភេទរុក្ខជាតិ៖ ម្តេញ ឬរំដេញ ផ្នែកប្រើប្រាស់៖ សម្បក ស្លឹក ផ្លែ ការព្យាបាល៖ -សម្បក ប៉ូវកម្លាំង ហេវហត់ -សម្បក ប្រើដាំទឺកកម្តៅឲ្យស្រ្តីទើបនឹងឆ្លងទន្លេផឹក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលសម្រាលរួច -ស្លឹក អាចស្ងោរលាងដំបៅ និងរោគសើរស្បែក -ផ្លែមានម្សៅ និងមានរសជាតិផ្អែម ហូបបាន -ផ្លែអាចបញ្ចុះកម្តៅ […]

វិធីប្រឡាក់សាច់គោបំពងជាមួយទឹកជ្រលក់ឆ្ងាញ់!

គ្រឿងផ្សំ៖ សាច់គោ(សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់)  ១គីឡូ ជាបន្ទះ ឬជាដុំៗល្មម, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ កន្លះស្លាបព្រាបាយ, ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ជីរណាហាន់។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ កន្លះស្លាបព្រាបាយ, ម្ទេសហុយ ១ ស្លាបព្រាបាយកន្លះ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ទឹកអំពិលទុំ […]

វិធីធ្វើបាយឆាសាច់ក្តាមឆ្ងាញ់ៗ!

គ្រឿងផ្សំ៖ សាច់ក្តាម ១៥០ក្រាម, បាយ ២កូនចានចង្កឹះ, ស៊ុត ១គ្រាប់, ខ្ទឹមបារាំងហាន់ល្អិត ឬចិញ្ច្រាំ ៤ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ប្រេងឆា ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ស្លឹមខ្ទឹមហាន់ល្អិតៗ ២ស្លាបព្រាបាយ។ វិធីធ្វើ៖ ១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមបារាំង និងខ្ទឹមសចូលរំលីងឲ្យឈ្ងុយ រួចគោះស៊ុតដាក់ចូល វាយច្របល់ឆាឲ្យឆ្អិនបន្តិច ហើយដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ២.បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ […]

វិធីធ្វើបុកកាពិពងទាប្រៃពិសេស

គ្រឿងផ្សំ៖ ពងទាប្រៃស្ងោរឆ្អិន ២គ្រាប់, កាពិ ១ស្លាបព្រាកាហ្វេកន្លះ, ខ្ទឹមស ១០កំពឹស, ម្ទេស ៨-១០គ្រាប់, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករត្នោត ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, បន្លែអន្លក់ ត្រសក់ ត្រប់ ពពាយ, សណ្តែកកួរ ស្ពៃក្តោប…តាមចំណូលចិត្ត។ វិធីធ្វើ៖ ១.យកពងទាប្រៃពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយឡែក ២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ (ដើម្បីឲ្យឆ្អិនបន្តិច) ៣.បន្ទាប់មកយកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា […]

វិធីប្រឡាក់សាច់មាន់ពិសេសឆ្ងាញ់!

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម ហាន់ជាដុំៗល្មម, ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ​, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស (ដាក់ ឬមិនដាក់ក៏បាន)។ វីធីធ្វើ៖ ១.ដាក់លាយទឹកស៊ីអ៊ីវ ​ស្ករស ប្រេងល្ង ស្រាសម្រាប់ធ្វើម្ហូប និងម្រេចម៉ត់ចូលគ្នាឱ្យសព្វ រួចយកសាច់មាន់មកដាក់ចូលប្រឡាក់ឱ្យសព្វល្អ ទុកចោលរយៈពេល ៣០នាទី ២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឱ្យក្តៅ រួចយកសាច់ដាក់ចៀន ពេលជិតឆ្អិនចាក់ទឹកគ្រឿងដែលលាយហើយនៅចានចូលឱ្យអស់ ចៀនឱ្យឆ្អិនក្រៀមល្មម […]

ងាយៗវិធីធ្វើប៉ាតេឆា្ងញ់ដោយខ្លួនឯង (មានវីដេអូ)!

គ្រឿងផ្សំ៖ សាច់ជ្រូក ៥០០ក្រាម, ខ្ទឹមស ១-២កំពឹស, ម្សៅពោត(cornstarch) ឬម្សៅឆា ១៥ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ម្សៅ baking powder ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ទឹកត្រជាក់ខ្លាំង​ ៥០មីលីលីត្រ, ស្លឹកចេក ៤-៥សន្លឹកសម្រាប់វេច។ វិធិធ្វើ៖ ១.យកសាច់ជ្រូកហាន់ជាដុំៗ រួចយកទៅដាក់ចូលម៉ាស៊ីនកិន ដំខ្ទឹមសដាក់ចូលកិនចូលគ្នាឲ្យសាច់ម៉ត់ល្អ ២.ដាក់លាយទឹកត្រជាក់ជាមួយទឹកត្រី អំបិល […]

អ្នកស្រី​សូ សា​វឿ​ន ជា​អ្នក​ច្រៀងចង្វាក់​សា​រ៉ា​វ៉ា​ន់ ដំបូង​គេ​នៅ​កម្ពុជា

អ្នកស្រី​សូ សា​វឿ​ន មាន​ថ្ងៃ ខែ ឆ្នាំ​កំណើត​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​១៩៤៥ និង​កន្លែង​កំណើត​​​ឃុំ​បឹង​ងោង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ លោក​សូ ប៉ុក អតីត​ទាហាន​ជំនាន់​ខ្មែរឥស្សរៈ និង​អ្នកស្រី​តាត វិល ជា​ឪពុក​ម្តាយ​របស់​អ្នកស្រី​សូ សា​វឿ​ន ។ បងប្អូន​បង្កើត​របស់​អ្នកស្រី​សូ សា​វឿ​ន មាន​តែ​២​នាក់​ប៉ុណ្ណោះ ។ លូតលាស់​ពី​វង់​ល្ខោនបាសាក់​ក្លាយជា​អ្នកចម្រៀង​សម័យ​ដោយ មាន​ឪពុកធំ​ស្នាក់​នៅ​ដំណាក់​លោក​ឃុន តាក ដែល​ជា​ថៅកែ​ល្ខោនបាសាក់​នោះ អ្នកស្រី​សូ សា​វឿ​ន បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ទី​នោះ​ដែរ​។ […]

វិធីធ្វើអោយដំណាំផ្លែឈើមានផ្លែច្រើន !!!

រកបានហើយ សម្រាប់បងប្អូនដាំដំណាំចង់ឲ្យបានផលច្រើនវិធីធ្វើឲ្យដំណាំរបស់យើងចេញផ្កា ផ្លែបានច្រើន ជួយចែកគ្នាដឹងផង! ធាតុផ្សំ៖-ភេសជ្ជៈគោជល់១កំប៉ុង ទឹកខ្មេះ ប៊ីចេង។ វិធីធ្វើ៖-លាយភេសជ្ជៈគោជល់១កំប៉ុង ប៊ីចេង១ស្លាបព្រាបាយ ទឹកខ្មេះ៤ស្លាបព្រាបាយ ជាមួយទឹក១លីត្រ។ -វិធីប្រើ៖ -យកល្បាយខាងលើស្រោចនៅគល់ដំណាំ បន្លែហូបផ្លែ ដែលជំនួយឲ្យវាមានផ្កា និងផ្លែបានច្រើននៅពេលរដូវវាចាប់ផ្តើមផ្កា ជំនួយជីវជាតិដី និងឲ្យដើមវាមានសុខភាពល្អផងដែរ។   អត្ថបទដោយ៖ អ៊ាង សុផល្លែត

ដូងក្រអូប មានតម្រូវការខ្លាំង បងប្អូនសូមស្វែងយល់ពីដូងក្រអូប !!!

សូមបងប្អូនចូលរួមស្វែងយល់ពីការដាំដូងក្រអូប ប្រសិនបើបងប្អូនមានបំណងចង់ដាំ៖ ១-ការដាំដូងក្រអូបមានភាពងាយស្រួលបំផុត ងាយជាងកូនឈើដទៃ ការថែទាំចំណាយលុយតិចហើយមិនសូវហត់នឿយ ចំពោះប្រភេទដីល្អបំផុតដីតំបន់ក្បែរទន្លេ ស្ទឹង ព្រែក ជ្រោះ មិនរើសអាកាសធាតុឡើយ។ ២-ទីផ្សារក្នុងស្រុកយើងធំទូលាយណាស់ព្រោះរាល់ថ្ងៃប្រជាជនខ្មែរដែលនិយមពិសារផ្លែដូងស្ទើរតែ90%ទៅហើយគឺពិសាររាល់ថ្ងៃតែម្ដងមិនតែប៉ុណ្ណោះអ្វីដែលសំខាន់បំផុតដូងដែលមានក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ននេះផ្គត់ផ្គង់តម្រូវការមិនគ្រប់ចំនួនឡើយ. ក្នុងតំបន់ខ្លះដូចជាសៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ រតនគីរី ត្បូងឃ្មុំ នៅទទួលនាំដូងចូលពីប្រទេសជិតនៅឡើយ។ តម្លៃបោះដុំចន្លោះ២០០០ ទៅ២៥០០រៀល តម្លៃលក់រាយចន្លោះពី៣០០០ទៅ៤០០០រៀលក្នុងមួយផ្លែ បែងចែកតាមតំបន់ជិតឆ្ងាយ។   ៣-ការដាំដូងក្រអូបផ្ទៃដីក្នុងមួយហិចតាអាចដាំបាន 270ដើមដូងក្រអូបជាប្រភេទដូងតឿ ដាំរយៈពេល៣ឆ្នាំបានផល ការប្រមូលផលបានជារៀងរាល់១ខែម្ដង ក្នុង១ដើមទទួលបាន៤០ផ្លែយ៉ាងតិចបំផុត ដូច្នេះ […]