Other News

វិធីសាស្ត្រសាមញ្ញៗ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល និង​ការពារ​អាការៈ​នោមញឹក

នោម​ញឹក អាច​ត្រូវ​បាន​បង្កឡើង​ដោយ​លក្ខខណ្ឌ​មួយចំនួន​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ទឹកនោម​នៅ​កម្រិត​ណាមួយ​។ ផ្លូវ​ទឹកនោម​រួមមាន​តម្រង​នោម បំពង់​ទឹកនោម (​ត​ភ្ជាប់​តម្រងនោម​ទៅ​ប្លោកនោម​) ប្លោកនោម និង​បំពង់​ទឹក​នោម​ដែល​អោយ​ទឹកនោម​ហូរ​ចេញពី​ប្លោកនោម​មក​ខាងក្រៅ​។ មាន​កត្តា​ជាច្រើន​ដែល​អាច​បង្ក​អោយ​មានកា​រ​បត់ជើងតូច​ញឹកញាប់​ដូចជា ៖ -​ ការឆ្លង​ជំងឺ ឬ​ការរង​របួស​លើ​ប្លោកនោម​ – លក្ខខណ្ឌ​ដែល​អាច​បង្កើន​ការផលិត​ទឹកនោម​ – ការប្រែប្រួល​នៃ​សាច់ដុំ សរសៃប្រសាទ ឬ​ជាលិកា​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​មុខងារ ប្លោកនោម​ -​ ការព្យាបាល​ជំងឺមហារីក​មួយចំនួន​ – ​ថ្នាំ ឬ​ភេសជ្ជៈ​ដែល​បង្កើន​ការផលិត​ទឹកនោម​។​ ខាងក្រោមនេះ​ជាវិធីសាស្ត្រសាមញ្ញៗ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល និង​ការពារ​អាការៈ​នោមញឹក៖ -ទទួលទានទឹក៖ គួរតែទទួលទាន​ទឹកឲ្យ​បាន ៨កែវ​ជារៀងរាល់​ថ្ងៃ។ […]

ឱសថធម្មជាតិសម្រាប់ឆ្អឹងខ្សោយងាយពុកផុយពេលចាស់

ជំងឺពុកឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់។ នៅពេលអាយុលើសពី ៣៥ឆ្នាំ ដង់ស៊ីតេឆ្អឹង ថយចុះ ហើយការបាត់បង់ជាតិឆ្អឹង កើនឡើងយ៉ាងរហ័សចំពោះស្ត្រីក្រោយពេលអស់រដូវ។ -កត្តាប្រឈម នៃជំងឺពុកឆ្អឹង +ពូជ +ការមិនសូវធ្វើលំហាត់ប្រាណ +ខ្វះជាតិកាល់ស្យូម និង វីតាមីន D +មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ +ជក់បារី +ផឹកស្រាច្រើន +ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis +ទម្ងន់ខ្លួនស្រាល +និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។ ពេលមានបញ្ហាឆ្អឹង មនុស្សតែងទោរទន់ទៅរកថ្នាំពេទ្យទំនើប ដើម្បីបង្គ្រប់ជាតិកាល់ស្យូមជួយដល់ឆ្អឹង ប៉ុន្តែវិធីនធម្មជាតិក៏អាចជំនួសថ្នាំពេទ្យបានដែរ ហើយថែមទាំងជួយបណ្តុះឆ្អឹងខ្ចីឡើងវិញទៀតផង។ […]

បច្ចេកទេសចិញ្ចឹមសត្វកន្ធាយក្នុងអាងស៊ីម៉ងត៍

កន្ធាយជាសត្វមួយប្រភេទចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជួយបង្កើនចំណូលដល់គ្រួសារបងប្អូនកសិករដើម្បីអភិវឌ្ឈសេដ្ឋកិច្ចគ្រួសារ។ ទោះជាយ៉ាងនេះក្តី បើចង់ចិញ្ចឹមសត្វកន្ធាយមានគុណភាពល្អ អ្នកចិញ្ចឹមត្រូវសិក្សាអំពីចំណេះដឹងជាមូលដ្ឋាន សំខាន់គឺបច្ចេកទេស និងជ្រើសរើសពូជ របៀបថែទាំ ធ្វើអាងចិញ្ចឹមសត្ចកន្ធាយអោយបានសមស្រប។ ១. របៀបធ្វើអាងចិញ្ចឹម៖ -អាងចិញ្ចឹមសត្វកន្ធាយចាំបាច់ត្រូវមានផ្ទៃក្រឡាជាង ១០ ម៉ែត្រការ៉េ ត្រូវធ្វើអំពីឥដ្ឋនិង ក្រាលស៊ីម៉ងត៍ -កំរិតទឹកមានជម្រៅពី ០,៦ ទៅ ១ ម៉ែត្រ -មានលូបញ្ចេញទឹក (មាត់លូបាំងដោយសំណាញ់ដែក) ដើម្បីរក្សាកំរិតទឹកអោយស្ថិតនៅកំរិតខ្ពស់បំផុត ហើយមានលូបង្ហូតទឹកនៅបាតអាង – ជុំវិញអាងគប្បីទុកចន្លោះដីទំនេរមានម្លប់ត្រជាក់ ហើយធ្វើស្ពានសម្រាប់សត្វកន្ធាយវារពីអាងទៅដីគោក។ ២. របៀបព្រលែងពូជ៖ […]

វិធីសម្រកទម្ងន់បានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត តាមបែបធម្មជាតិ

ក្រៅពីជួយសម្រកទម្ងន់ហើយ រូបមន្តធម្មជាតិនេះក៏ជួយបន្សាបរាល់បាក់តេរីដែលមានក្នុងរាងកាយរបស់អ្នក ព្រមទាំងជួយបង្កើននូវកម្រិតថាមពលដល់អ្នកថែមទៀងផង។ គ្រឿងផ្សំ៖ -ក្រូចឆ្មារ ៥ផ្លែ  (ក្រូចឆ្មារពណ៌លឿងក៏បាន) -ទឹកធម្មតា ២លីត្រ -ខ្ញី ១ដុំតូច -ខ្ទឹមស ៤-៥កំពឹស។ វិធីធ្វើ ៖ -កាត់ផ្លែក្រូចឆ្មារ (កុំចិតសម្បកចេញ) ជា ២ចំណែក -ច្របាច់យកទឹកចេញឱ្យអស់ -បកសម្បកខ្ទឹមស និងខ្ញីឱ្យស្អាត រួចកៀបយកតែទឹក -យកល្បាយទឹកខ្ទឹមស និងខ្ញីលាយទឹកក្រូចឆ្មារ កូរឱ្យសព្វ -ដាំទឹកធម្មតា ២លីត្រ ឱ្យពុះ -ដាក់ក្រូចឆ្មារ […]

វិធីធ្វើទឹកពោតមានរសជាតិផ្អែមឆ្ងាញ់ ហើយចំណេញដល់សុខភាពជាអនេកទៀតផង

ផ្លែពោត មានឥទ្ធិពលប្រឆាំងការឡើងជាតិខ្លាញ់ដែលធ្វើឱ្យស្ទះសរសៃឈាម ការពារជំងឺស្លេកស្លាំង បង្កើតគ្រាប់ឈាមក្រហម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាល! ជួយចែកគ្នាដឹងផង! – ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាលបានច្រើន – ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។ – ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។ *វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖ គ្រឿងផ្សំ៖ – ពោត ៥ ផ្លែ ឬច្រើនជាងនេះ […]

ហេតុអ្វីបានជាសូកូឡាខ្មៅមានប្រយោជន៍ដល់សុខភាព?

សូកូឡា​ផលិតឡើង​ពី​រុក្ខជាតិ ដែល​មានន័យ​ថា​វា​មាន​សារប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​។ ផលប្រយោជន៍​ទាំងនេះ​បានមក​ពី flavonoids ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​រាង្គ​កាយ​អ្នកពីភាព​ចាស់​ដែល​បង្ករ​ឡើងដោ​យ​រ៉ាឌីកាល់​សេរី ដែល​អាច​បង្ករ​ការបំផ្លាញ​ដែលនាំឱ្យ​មាន​ជំងឺ​បេះដូង​។ សូកូឡា​ខ្មៅ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (​ប្រហែល ៨​ដង នៃ​ចំនួន​ដែល​មាន​ក្នុង​ផ្លែ​ស្ត្រ​ប៊ឺ​រី​)​។ Flavonoids ក៏​អាច​ជួយ​សម្រួល​សម្ពាធ​ឈាម​តាម​រយៈ​ការផលិត​នៃ nitric oxide និង​ជួយ​លំនឹង​អរ​ម៉ូ​ន​ក្នុង​រាង្គ​កាយ​។​ ​ផលប្រយោជន៍​សូកូឡា​ខ្មៅ​ចំពោះ​សុខភាព​បេះដូង​៖ ​ ​សូកូឡា​ខ្មៅ​ល្អ​សម្រាប់​បេះដូង​របស់​អ្នក​។ ការ​ញ៉ាំ​សូកូឡា​ខ្មៅ​មួយ​ដុំ​តូច​រៀងរាល់ថ្ងៃ អាច​ជួយ​រក្សា​បេះដូង​និង​ប្រព័ន្ធ​សរសៃឈាម​-​បេះដូង​របស់​អ្នក​ឱ្យ​ដំណើរការ​ល្អ​។ ផលប្រយោជន៍​ពីរ​ចំពោះ​សុខភាព​បេះដូង​របស់​អ្នក​គឺ​៖ – បន្ទាប់​សម្ពាធ​ឈាម​៖ ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​សូកូឡា​មួយ​ដុំ​តូច​រៀងរាល់ថ្ងៃ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​អ្នក​ដែល​មាន​ជំងឺលើសឈាម​។​ – បន្ទាប់​កូលេ​ស្តេ​រ៉ូល​៖ សូកូឡា​ខ្មៅ​ក៏​ធ្លាប់​ត្រូវបាន​គេ​រកឃើញ​ថា​អាច​កាត់បន្ថយ​កូលេ​ស្តេ​រ៉ូល​មិនល្អ (LDL) […]

ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកអាចមានរោគសញ្ញាអ្វីខ្លះ?

មនុស្ស​យើង​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើត​ជា​អេ​ម៉ូគ្លូ​បី​ន ដែល​វា​ជា​ផ្នែក​មួយ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​សម្រាប់​ដឹកនាំ​អុកស៊ីសែន​នៅក្នុង​រាងកាយ​។ ការ​កង្វះ​ជាតិ​ដែក​នេះ​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស ជាពិសេស​ក្នុង​ពេល​មាន​ផ្ទៃពោះ​តែម្តង​។ អ្នក​អាច​មាន​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក នៅពេល​រាងកាយ​មិន​អាច​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​សុខភាព​ល្អ​បាន​គ្រប់គ្រាន់ ឬ​កោសិកា​គ្រាប់​ឈាម​មិន​អាច​ធ្វើការ​បាន​ល្អ​។  ​រឿង​នេះ​អាច​កើតឡើង​នៅ​ពេល​អ្នក​មិន​ទទួលបាន​ជាតិ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​រាងកាយ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មក​រដូវ​ច្រើនៗ​ទំនង​ជា​ងាយ​នឹង​កើត​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​នេះ​ខ្លាំងណាស់​។  ​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​ច្រើនតែ​កើតឡើង​បន្តិច​ម្តងៗ និង​ប្រហែលជា​មិនសូវ​មាន​រោគសញ្ញា​អ្វី​ផង​។ ប៉ុន្តែ​នៅពេល​រឿង​នេះ​កើតឡើង​យូរៗ​ទៅ អ្នក​ប្រហែលជា​អាច​សម្គាល់​ដឹង​អាការៈ​មួយឬ​ច្រើន​ដូច​ខាងក្រោម​នេះ​ហើយ​៖ ​អស់កម្លាំង​, ​ខ្សោយ​,  ​វិលមុខ​,  ​ឈឺក្បាល​, ​ត្រជាក់​ខ្លួន​, ​ស្បែក​ស្លេកស្លាំង​,​បេះដូង​ដើរ​ញ៉ាប់ ឬ​ដើរ​មិន​ទៀងទាត់​ ,  ​ពិបាក​ដកដង្ហើម ឬ​ឈឺទ្រូង ជា​ពិសេស​សកម្មភាព​រា​ង​កាយ​តែម្តង​,  ​ក្រចក​ពុកផុយ​ , ​ឃ្លាន​ចង់​ញ៉ាំ​ទឹកកក ភេសជ្ជ​ដែល​ត្រជាក់​ខ្លាំង ខុស​ពី​ធម្មតា ឬ​អាហារ​មិនមែន​មនុស្ស​ញ៉ាំ​ដូចជា ក្រដាស​ជាដើម​៕អត្ថបទដោយ៖អ៊ាង សុផល្លែត  

ប្រសិនបើមានអាការៈរមាស់ និងស្ងួតភ្នែក គួរធ្វើយ៉ាងណា???

ការប្រើទឹកបន្តក់ភ្នែកអាចជួយឲ្យអ្នកធូរសះស្បើយត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ដោយឡែកជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកភ្នែកតាមបែបធម្មជាតិបាន។ អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីន ដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែកឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែលអ្នកប្រិចភ្នែក។ វិធីសាស្រ្តទាំង៥ ខាងក្រោមនេះអាចជួយដល់ភ្នែករបស់អ្នកបាន៖ ១.អ្នកគួរតែទទួលទានអាហារ ដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និង អាស៊ីតខ្លាញ់អូហ្គា៣ (ដូចជាត្រី ជាដើម) ដើម្បីជួយបង្កើនស្រទាប់ទឹកនៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។ ២.អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំ ដើម្បីជំនួយដល់ស្រទាប់ទី២ របស់ភ្នែក ដែលជាស្រទាប់ទឹក។ ៣.ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ […]

តើអ្វីទៅជាជីធម្មជាតិ ឬ ហៅថាជីកំប៉ុស?

+ជី ពាក្យដែលត្រឹមត្រូវ គឺ ជីវ ឬ ជីវជាតិ ដែលករកើតអោយទៅជាសរីរាង្គ ***ជីវ ជាអ្វីដែលនៅជុំវិញខ្លួនយើង មាននៅក្នុងដី ទឹក ភ្លើង និង ខ្យល់**** **តើជី អ្វីដែលល្អជាងគេ?** *ចម្លើយ* -ជីណាក៏ល្អដែរ អោយតែយើងស្គាល់វា ច្បាស់ និង ប្រើប្រាស់វាត្រូវ តាមប្រេភទដំណាំ តាមសីតុណ្ហភាព(កំដៅ)ត្រឹមត្រូវ និងប្រើប្រាស់ទឹកបានត្រឹមត្រូវ។ -គួរឲ្យស្តាយកសិករនៅតែទិញជីក្នុងតម្លៃថ្លៃ គួរតែត្រូវ ចេះផលិតជីដោយខ្លួនឯងទើបប្រសើរ -ជីធម្មជាតិមិនមែនផលិតតែពីស្លឹកកន្ទ្រាំងខែតជាមួយស្កត្នោត ប៉ុណ្ណោះទេ […]

វិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជាលក្ខណៈគ្រួសារ

សូមជួយចែករំលែកបន្ត ឲ្យបងប្អូនកសិករយើងអនុវត្តដើម្បីបង្កើនប្រាក់ចំណូល!វិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជលក្ខណៈគ្រួសារ អាចរកប្រាក់បានយ៉ាងស្រួល សូមបងប្អូនកសិករកុំទុកដី និងពេលឲ្យទំនេរចោលខាតប្រយោជន៍ អាចធ្វើជាម្ហូបប្រចាំថ្ងៃ អាចលក់មួយចំនួនយកប្រាក់ប្រចាំថ្ងៃផងដែរ។ ខាងក្រោមជាឯកសារវិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជាលក្ខណៈគ្រួសារ វីឌីអូ ប្រភព៖ អង្គការឃែរ